ភ្នំពេញ៖ គឺជាដំណឹងដ៏រីករាយមួយសម្រាប់ហ្វេនៗជាច្រើន ពីការត្រឡប់មកកាន់មាតុប្រទេសវិញ សម្រាប់បវរកញ្ញាលំដាប់រងទី៥ ក្នុងកម្មវិធី Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវុឌ្ឍី ដែលការមកដល់របស់នាង ត្រូវបានអ្នកគាំទ្រទៅទទួលស្វាគមន៍យ៉ាងកុះករ ទៀតផង។

ងាកមកចាប់អារម្មណ៍នឹងស្ទាយ៍តុបតែងខ្លួន ក៏ដូចជាការបញ្ចេញនូវរូបសម្រស់របស់បវរកញ្ញារូបនេះ ហាក់មិនប្លែកពីរាល់ដងនោះឡើយ ដោយបានចេញមកក្នុងឈុតពណ៌ខ្មៅដ៏ទាក់ទាញ រំលេចឲ្យឃើញភាពផូរផង់ ទាំងមុខមាត់និងរូបរាង ព្រមទាំងលាយឡំនឹងភាពស៊ិ.ច.ស៊ីបន្តិច ជួយឲ្យសម្រស់របស់នាងកាន់តែលេចធ្លោ នៅក្នុងក្រសែភ្នែកទស្សនិកជនជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវុឌ្ឍី ក៏បានបង្ហាញរូបភាពជាច្រើន នៅលើបណ្ដាញសង្គម ជាមួយនឹងអ្នកគាំទ្រទាំងឡាយ ដែលបានទៅទទួលរូបនាងយ៉ាងកក់ក្ដៅ ព្រមទាំងបង្ហោះសារអរគុណចំពោះពួកគេ ដែលបានបង្ហាញពីការគាំទ្រ និងផ្ដល់ក្ដីស្រលាញ់ចំពោះនាង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
ពេជ្រ វត្តីសារ៉ាវុឌ្ឍី
សារអរគុណ ពី ពេជ្រ វត្តីសារ៉ាវុឌ្ឍី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]