ភ្នំពេញ៖ ថ្មីៗនេះ បណ្ដាប្រជាពលរដ្ឋ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើន កំពុងតែចាប់អារម្មណ៍ នឹងរឿងរុះរើចេតិយបុរាណមួយ នៅក្នុងវត្តបទុមវត្តី ដែលជាចេតិយបុរាណមានអាយុកាលជាង ១០០ ឆ្នាំ។ 

ក្នុងនោះដែរ ក៏មានការលើកឡើងពីការសោកស្ដាយរបស់មហាជន បន្ទាប់ពី ចេតិយបុរាណមួយនេះ ត្រូវបានវា.យ.កម្ទេច នាំមានការខូចខាតត្រង់តំបន់មួយកន្លែងនៃចេតិយទាំងមូល រហូតដល់មានការចុះអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ ដើម្បីបញ្ឈប់នូវសកម្មភាពរុះរើនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីមានរឿងហេតុនេះកើតឡើង ស្រាប់តែមានការបកស្រាយពីខាងមន្ត្រីសង្ឃ ដោយបានលើកឡើងថា នេះគឺជាការយល់ច្រឡំ ដែលជាក់ស្ដែងនោះគឺ គ្រាន់តែចង់ឲ្យរៀបចំជួសជុលឥដ្ឋខាងក្រោមឡើងវិញ តែខាងភិក្ខុសង្ឃដែលដឹកនាំជួសជុលបែរជាស្ដាប់ច្រឡំ និងនាំឲ្យមានរឿងហេតុរុះរើរបែបនេះ៕

ប្រភព៖ Rumduol TV, Kampucheathmey

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]