ភ្នំពេញ៖ មហោស្រពវប្បធម៌ចិននៅកម្ពុជា នឹងចាប់់ផ្តើមប្រារព្ធពីថ្ងៃទី៧ ដល់៨ ខែមករា ឆ្នាំ២០២៣។ 
“មហោស្រពវប្បធម៏ចិននៅកម្ពុជា” គឺជាព្រឹត្តិការណ៍វប្បធម៌ រៀបចំដោយ 58cam.com។ ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មចិន ដែលមានឥទ្ធិពលមួយនៅកម្ពុជា 58cam.com មានគោលបំណងទាញយកឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ធ្វើការផ្សព្វផ្សាយវប្បធម៌ និងសិល្បៈប្រពៃណីចិនដល់ប្រជាជនកម្ពុជាក្នុងប្រទេសឱ្យបានស្គាល់ និងទទួលយកបទពិសោធន៍នៃភាពទាក់ទាញរបស់វប្បធម៌ និងសិល្បៈប្រពៃណីចិន និងអាចចូលរួមកម្មវីធីដោយសេរី។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលជាមួយគ្នានេះក៏មានការសម្ដែងវប្បធម៌ សិល្បៈប្រពៃណីញ៉ាំម្ហូបអាហារដ៏មានឱជារសរបស់ចិន និងរួមបញ្ចូលចំណេះដឹងវប្បធម៌ជូនភ្ញៀវដែលបានអញ្ជើញមកទស្សនា ហើយអាចចូលរួមលេងកម្សាន្តទទួលយកនូវបទពិសោធសិល្បៈជាច្រើនទៀតដូចជា ការលេងអុកចិន ការផាត់មុខតួល្ខោន ការសរសេរអក្សរផ្ចង់ សិល្បៈតែចិន ការបោះពុម្ពបុរាណ កាត់ក្រដាសចិនជាដើម។

ល្បែងកម្សាន្តបែបប្រពៃណីចិនជាច្រើន នឹងត្រូវរៀបចំសម្រាប់ភ្ញៀវដែលមកចូលរួមក្នុងកម្មវិធីនេះបានលេងដូចជា ការបាញ់ធ្នូ បាល់សីដក់ គប់ព្រួញ បៀម៉ាជាំង និងបោះកងជាដើម។ គ្រាន់តែមកចូលរួមក្នុងព្រឹត្តិការណ៍នេះ អ្នកនឹងទទួលបានកាដូជាច្រើន ហើយថែមទាំងមានឱកាសលេងហ្គេមដោយឥតគិតថ្លៃ។

លើសពីនេះ មហោស្រពវប្បធម៌ចិនពិតជាមិនអាចខ្វះបានចំពោះអាហារឆ្ងាញ់ៗរបស់ជនជាតិចិនដូចជា សាច់មាន់ចំហ៊ុយ សាច់អាំង តែគុជបែបចិន និងអាហារឆ្ងាញ់ៗផ្សេងទៀត ។

នៅថ្ងៃបើកមហោស្រពវប្បធម៌ នឹងមានឱកាសចាប់រង្វាន់ និងទទួលបានគូប៉ុងផ្សេងៗ ចាំអីទៀតមកចូលរួមទាំងអស់គ្នា។

- កម្មវិធីនឹងចាប់ផ្តើមពីថ្ងៃទី៧ ដល់៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១ព្រឹក ដល់ ម៉ោង៨យប់។
- ទីតាំង៖ ផ្សារទំនើប អូឡាំព្យា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]