ភ្នំពេញ៖ កាលពីពេលថ្មីនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“AIA Cambodia”) និងក្រសួងកិច្ចការនារី បានបញ្ចប់ឆ្នាំទី1 លើគម្រោង លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា ដែលគម្រោងនេះមានរយៈពេល 5ឆ្នាំ ដោយបានផ្តល់វគ្គបណ្តុះបណ្តាល ថ្នាក់មូលដ្ឋានដល់ស្រ្តីចំនួន 900 លើចំណេះដឹងពាក់ព័ន្ធនឹងជំងឺមហារីក អាហារូបត្ថម្ភ និងផ្នែកហិរញ្ញវត្ថុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសម្រេចបាននូវគោលបំណងរបស់ AIA Cambodia ក្នុងការជួយប្រជាជនកម្ពុជាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើររបស់ភាពជាដៃគូ ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រក្នុងវិស័យសុខាភិបាល ធ្វើឡើងតាមរយៈផ្សព្វផ្សាយព័ត៌មានអំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ អត្ថប្រយោជន៍នៃរបបអាហារត្រឹមត្រូវ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ដើម្បីប្រាកដថាស្ត្រី និងប្រជាជននៅទីតាំងគោលដៅរបស់គម្រោងទទួលបានចំណេះដឹង ក្រុមហ៊ុន និងក្រសួងបានរៀបចំវេទិកាផ្សព្វផ្សាយអប់រំទៅដល់សហគមន៍ផ្ទាល់ ក៏ដូចជាផ្គត់ផ្គង់សម្ភារៈអប់រំ និងសកម្មភាពនានាទាំងលើប្រព័ន្ធឌីជីថល និងជួបទំនាក់ទំនងផ្ទាល់។

គម្រោងរវាងរដ្ឋាភិបាល និងវិស័យឯកជន ក្រោមពាក្យស្លោក សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ នេះជួយដល់ស្ត្រី និងគ្រួសារនៅក្នុងខេត្តចំនួនបួន គឺខេត្តកំពង់ចាម បាត់ដំបង សៀមរាប និងកំពត។ សម្រាប់ឆ្នាំ2023 គម្រោងនេះនឹងរៀបចំវេទិកាអប់រំនៅតាមសហគមន៍ចំនួន 16ទីតាំង ដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់មនុស្សរាប់ពាន់នាក់បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីប្រធានបទគោលរបស់ខ្លួន កិច្ចសហការនេះក៏ផ្តោតលើការកាត់បន្ថយអត្រាមរណភាពដោយសារជំងឺមហារីក បណ្តុះគំនិតទទួលយករបៀបរស់នៅដើម្បីទទួលបាន សុខភាពល្អ និងប្រយុទ្ធប្រឆាំងជំងឺមិនឆ្លង ដែលប៉ះពាល់ដល់សុខភាព និងជីវិតរបស់មនុស្សទូទាំងពិភពលោក រួមទាំងកម្ពុជា ជាពិសេសស្ត្រី និងក្មេងស្រី។

ក្នុងវេទិកាអប់រំដែលប្រព្រឹត្តទៅក្នុងខេត្តសៀមរាប ក៏មានវត្តមានចូលរួមយ៉ាងខ្ពង់ខ្ពស់របស់លោកជំទាវ សាន អារុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងវត្តមានសមាជិករបស់មន្ត្រីក្រសួងកិច្ចការនារី បានចូលរួមនៅទីតាំងទាំងបួន អ្នកតំណាងមកពីខេត្ត គណ:គ្រប់គ្រងមកពី AIA Cambodia បុគ្គលិក និងទីប្រឹក្សាផែនការជីវិត និងសាធារណជនទាំងឡាយ។ ស្ត្រីដែលបានចូលរួមក្នុងវេទិកាទាំងនោះ បានផ្តោតយកចិត្តទុកដាក់ព្យាយាមក្រេបជញ្ជក់យកចំណេះដឹងអំពីជំងឺមហារីក និងការរៀបចំផែនអនាគតហិរញ្ញវត្ថុរបស់គ្រួសារ ដើម្បីជួយកាត់បន្ថយភាពមិនប្រកដប្រជាផ្នែកហិរញ្ញវត្ថុ និងការខ្វាយខ្វល់អំពីអនាគត។

លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន AIA Cambodia បាន​មាន​ប្រសាសន៍​ថា​៖

លោកបានបន្ថែមថា ក្នុងចំណោមគំនិតផ្តួចផ្តើមដើម្បីស្រ្តីរបស់ AIA Cambodia រួមមានកម្មវិធីជជែកពិភាក្សា “ស្ត្រីធ្វើបាន” (The Best of Me) ដែលមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក បានផ្តល់ការចែករំលែកដំបូន្មានពីវាគ្មិនកិត្តិយសល្បីដើម្បីជួយជ្រោមជ្រែង និងបំផុសគំនិតល្អៗសម្រាប់ស្ត្រី។ ទន្ទឹមនឹងនោះផងដែរក៏មានយុទ្ធនាការប្រចាំឆ្នាំ Fit for Hope ដែលបង្កើតឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដល់ស្ត្រី ដើម្បីស្វែងយល់អំពីជំងឺនេះ និងចេះបង្ការការការពារផងដែរ។​

គម្រោងនេះផងដែរ បង្កើតឡើងស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group​ ដើម្បីជួយមនុស្សមួយពាន់លាននាក់នៅអាស៊ីឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។ “សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ” ជាគំនិតផ្តួចផ្តើមមួយរបស់គម្រោងគាំពារ និងគាំទ្រស្ត្រីរបស់ AIA Cambodia រួមមានកម្មវិធីជជែកពិភាក្សា “ស្ត្រីធ្វើបាន”The Best of Me ដើម្បីជួយលើកកម្ពស់ និងជម្រុញទឹកចិត្តស្ត្រី និងយុទ្ធនាការប្រចាំឆ្នាំ Fit For Hope ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ដើម្បីជួយស្ត្រីឲ្យយល់ដឹងច្បាស់អំពីជំងឺ និងវិធីការពារ។

ក្រសួង និង AIA Cambodia នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ រួមទាំងក្រសួងសុខាភិបាល និងអាជ្ញាធរដូចជា មន្ទីរកិច្ចការនារីថ្នាក់ខេត្ត-ក្រុង និងស្រុក។

ដើម្បីស្វែងយល់បន្ថែមអំពីការលើកកម្ពស់សុខភាព និងសុខុមាលភាពហិរញ្ញវត្ថុរបស់ស្ត្រីកម្ពុជា ឬព័ត៌មានលម្អិតអំពី AIA Cambodia ផ្តល់ជូននូវដំណោះស្រាយលើជំងឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់ចៃដន្យដើម្បីការពារគ្រួសារអ្នក និងអ្នក សូមអ៉ីម៉ែលមកកាន់ [email protected]

អំពី AIA Cambodia

ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា​ រាល់សកម្មភាព​របស់ AIA Cambodia ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។​ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា AIA Cambodia ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

AIA Cambodia ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ  តាមរយៈគំនិតផ្តួចផ្តើម​ រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងខ្ញុំក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់​លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។

ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

AIA Cambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។

AIA Cambodia មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ www.aia.com.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]