ថៃ៖ ថ្មីៗនេះ សម្រាប់គូស្នេហ៍៍ដ៏ល្បី រវាង តារាស្រី Aum Patcharapa និង លោក Pok ស្រាប់តែត្រូវបានទស្សនិកជន ចាប់អារម្មណ៍ភ្លាមៗទៅលើទំនាក់ទំនង​របស់អ្នកទាំងពីរ ក្រោយពីមិនបានឃើញបង្ហាញភាពផ្អែមល្ហែមជាមួយនឹងគ្នា កាលពីបុណ្យណូអែល កន្លងទៅនេះ។ 

មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែបែបនេះហើយ បណ្ដាហ្វេនៗជាច្រើន​ បានធ្វើការសួរនាំ និងចង់ដឹង ថាតើទំនាក់ទំនងរបស់អ្នកទាំងពីរនឹងទៅជាយ៉ាងណា រហូតដល់មានការលេចឮពីពាក្យចចាមអារ៉ាមស្នេហាដើរដល់ចំណុចបញ្ចប់ រួមទាំងមានរឿងភាគីទីបី ចូលមកពាក់ព័ន្ធ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា នៅទីបំផុត គូស្នេហ៍របស់ Aum លោក Pok ក៏បានចេញមុខ មកបកស្រាយរឿងដែលបានកើតឡើង ដើម្បីស្រាយបំភ្លឺឲ្យអស់ការសង្ស័យចំពោះទំនាក់ទំនងស្នេហារបស់ខ្លួន ទៅដល់អ្នកគាំទ្រទាំងឡាយ តាមរយៈ IG story ភ្លាមៗ ដោយបានបង្ហើប ឲ្យហ្វេនៗមានការស្ងប់ចិត្ត ព្រោះខ្លួនគ្រាន់តែចង់សុំពេលនៅជាមួយគ្រួសារតែប៉ុណ្ណោះ ៕

ប្រភព៖​ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Aum 
Aum 
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
សារបង្ហោះពីគូស្នេហ៍ Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]