ភ្នំពេញ៖ បើកទំព័រឆ្នាំថ្មីរបស់លោកអ្នកជាមួយនឹងកម្មវិធី ចន្ទគីរី Pop-up (Special Edition): Reimagine your way of better living ដោយបន្ថែមពិសេសជាមួយនឹងការចែករំលែកបទពិសោធន៍ពីអ្នកជំនាញ ផ្នែករចនាផ្នែកខាងក្នុងផ្ទះ និងសួនបៃតង ដើម្បីការរស់នៅកាន់តែប្រសើរជាងមុន និងកម្មវិធីកម្សាន្តជាច្រើន។

លើសពីការទទួលបានបទពិសោធន៍រស់នៅថ្មីនៅចន្ទគីរី ការផ្តល់ជូនពិសេស និងកម្មវិធីសប្បាយៗជាច្រើន ចន្ទគីរី Pop-up: Reimagine your way of better living បានសហការជាមួយអ្នកជំនាញចំនួន4 រូប ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារ និងចំណេះក្នុងការបង្កើត និងប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួនមកចែករំលែកក្នុង Workshop ផ្សេងៗគ្នា ដើម្បីជម្រុញការរស់នៅប្រកបដោយគុណភាពជីវិត និងការរស់នៅកាន់តែប្រសើរ។
ជួបជាមួយលោក ធឹម សុផល អ្នកជំនាញខាងរចនាទេសភាពធម្មជាតិនៅពីក្រោយរចនាបទរចនាសួនលម្អបៃតង ប្រោនកាហ្វេ BROWN សួនវាលស្មៅព្រៃដ៏ល្បីល្បាញនៃផ្សារទំនើបខេម៉ល K Mall និងគម្រោងធំជាច្រើនទៀត។ គោលដៅសំខាន់នៃការងាររបស់គាត់ គឺចង់ឱ្យមនុស្សគ្រប់រូបបានយល់ឃើញពីលក្ខណៈពិសេសនៃទេសភាពរបស់ប្រទេសកម្ពុជា ដែលអាចជម្រុញដល់ការបង្កើតនូវទេសភាពដ៏ស្រស់ស្អាតផ្សេងៗ និងជួយបង្កើនគុណភាពក្នុងការរស់នៅទីក្រុងផងដែរ។ លោក សុផល នឹងចែករំលែកពីការរៀបចំសួនចំហៀងផ្ទះដោយប្រើប្រភេទរុក្ខជាតិក្នុងស្រុក។ មិនតែប៉ុណ្ណោះ លោកនឹងនាំយកការភ្ជាប់គំនិតសំខាន់ៗក្នុងការជ្រើសរើសប្រភេទរុក្ខជាតិ និងសិល្បៈនៃការផ្សំផ្គុំរៀបចំឲ្យមានភាពស័ក្តិសម និងភាពទាក់ទាញ។

អ្នកនាង Nataly Lee អ្នកជំនាញរចនាតុបតែងច្នៃប្រឌិតបែបសិល្បៈមួយរូប ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះ អ្នកជំនាញរូបនេះក៏មានទេពកោសល្យខ្ពស់ក្នុងការថតរូប ការរចនាយីហោល្បីៗក្នុងស្រុក និងអន្តរជាតិជាច្រើនដែលរួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍ Virgin Airlines, Sony Music, The BBC, Converse, Thai Airways, Brown Coffee, Rosewood Hotels, Treeline Urban Resort និងជាពិសេសបុរីចន្ទគីរីតែម្តង។ តាមរយៈការងាររបស់គាត់អ្នកនាង Nataly សង្ឃឹមថានឹងជម្រុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងការដឹងគុណចំពោះអ្វីៗដែលនៅជុំវិញខ្លួនយើង ដើម្បីការរស់នៅកាន់តែសម្បូរបែប និងកាន់តែមានអត្ថន័យ។ ក្នុង Workshop នេះ Nataly Lee នឹងចែករំលែកអំពីវិធីតុបតែងផ្ទះប្រកបដោយសិល្បៈ និងភាពតិចនិយម។

លោក ប្រាជ្ញ សឹង្ហជាលី (William) ដែលជាអ្នកឯកទេសខាងដាំដុះថែទាំរុក្ខជាតិនៅក្នុងគេហដ្ឋាន និងជាសហស្ថាបនិករបស់ Repot.Derm ដែលមានលក់កូនឈើ និងរុក្ខជាតិក្នុងផ្ទះច្រើនប្រភេទ។ ក្នុងនាមជាអ្នកជំនាញមួយរូបខាងការថែទាំរុក្ខជាតិក្នុងនិងក្រៅផ្ទះ និងអ្នកស្រឡាញ់ធម្មជាតិមួយរូប លោក វិល្លាម បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់់ខ្លួនដើម្បីចែករំលែកពីជំនាញ និងចំណេះដឹងរបស់ខ្លួនក្នុងការផ្សព្វផ្សាយការអប់រំបរិស្ថាន សារលើកទឹកចិត្ត និងដំបូន្មានល្អៗសម្រាប់អ្នកដែលចង់ដាំដុះរុក្ខជាតិ។ ក្នុងឱកាសនេះតំណាងឲ្យ Repot.Derm លោក វិល្លាម នឹងធ្វើការចែករំលែកអំពីវិធីជ្រើសរើស និងថែទាំកូនឈើក្នុងផ្ទះ។

អ្នកនាង ស៊ីន សូហ្វី ជាអ្នកបង្កើតមាតិកាក្នុងបណ្តាញផ្សព្វផ្សាយសង្គមដ៏លេចធ្លោមួយរូបអំពីជីវិតគ្រួសារ ការថែទាំអប់រំកូន និងការរស់នៅដោយភាពទាន់សម័យសម្រាប់សង្គមគ្រួសារជំនាន់ថ្មី។ អ្នកជំនាញរូបនេះក៏ជាម្ចាស់ផ្ទះបុរីចន្ទគីរីផ្ទាល់ផងដែរ។ អ្នកនាងសង្ឃឹមថា ការចែករំលែកនូវចំណេះដឹង និងវិធីសាស្រ្តក្នុងជីវិតខ្លះៗក្នុងនាមជាឪពុកម្តាយដើម្បីបំផុសគំនិតទៅកាន់អ្នកម្តាយជាច្រើនទៀតឱ្យហ៊ានងើបឈរឡើង និងប្រឹងប្រែងដើម្បីក្លាយជាអ្នកម្តាយគំរូមួយរូបសម្រាប់កូនៗ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ នៅក្នុង Workshop នេះអ្នកនាង សូហ្វី នឹងជ្រើសយកប្រធានបទពីជម្រើសផ្ទះដែលសក្កិសមសម្រាប់គ្រួសារជំនាន់ថ្មី យកមកចែករំលែកទៅកាន់ទស្សនិកជន។

ចន្ទគីរី Pop-up: Reimagine your way of better living កម្មវិធីដ៏សម្បូរបែបនេះ នឹងប្រព្រឹតិ្តឡើងចាប់ពីថ្ងៃទី 06 ដល់ ថ្ងៃទី08 ខែមករា ឆ្នាំ2023 ខាងមុខនេះ នៅផ្សារទំនើប អុីអនម៉ល មានជ័យ ជាន់ផ្ទាល់ដី។ គោលបំណងសំខាន់នៃកម្មវិធី គឺដើម្បីពាំនាំនូវបទពិសោធន៍ថ្មីប្លែកអារម្មណ៍ ដែលមិនធ្លាប់មានពីមុនមកក្នុងការដាក់បង្ហាញគេហដ្ឋានបែប Pop-up ទៅកាន់សាធារណជនទាំំងអស់បានទស្សនា។ ជាពិសេសការចែករំលែកតិចនិចសំខាន់ៗ និងចំណេះដឹងថ្មីៗ ក្នុងការរៀបចំគេហដ្ឋានរបស់អ្នកកាន់តែមានសោភ័ណ្ឌភាពជាងមុន ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងអំពីបែបផែន ដើម្បីការរស់នៅកាន់តែប្រសើរសម្រាប់សម័យបច្ចុប្បន្នផងដែរ។

ក្រៅពីនេះលោកអ្នកអាចចូលរួមលេងហ្គេមសប្បាយៗ ដែលមានឱកាសទទួលបានវត្ថុអនុស្សាវរីយ៍ដ៏ច្រើនសន្ធឹកសន្ធាប់ពីបុរីចន្ទគីរី និងការចូលរួមកម្សាន្តជាមួយកម្មវិធីជាច្រើនទៀតដូចជា ការប្រគុំតន្ត្រីបែប Accoustic ផងដែរ។
ចូលរួមដោយសេរី ដើម្បីទទួលយកបទពិសោធន៍ថ្មីអស្ចារ្យពីបុរីចន្ទគីរី ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់អ្នក។ សូមចុចតំណភ្ជាប់នេះ ដើម្បីព័ត៌មានបន្ថែមអំពីបុរីចន្ទគីរី។
អំពីអឺបេនលែន
ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយលោកស្ថាបត្យករ កាំង ហុកដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។
ក្រុមហ៊ុន អឺបេនលែន ត្រូវបាន ទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយប្រើប្រាស់ការ រចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង ដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគារ រចនាម៉ូដបែបប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាផែនការធំថ្មីរួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិរួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយនិងចូលរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]