បរទេស៖ មិនត្រឹមតែជាកីឡាឆ្នើម ដែលទទួលបានការគាំទ្រពីទស្សនិកជនទាំងឡាយនោះទេ តែសម្រាប់ការបើកបង្ហាញពីជីវិតរស់នៅផ្ទាល់ខ្លួនយ៉ាងស៊ីវីល័យរបស់ កីឡាករបាល់ទាត់ Cristiano Ronaldo ក៏អាចទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្របានយ៉ាងច្រើន ជាពិសេស ជាមួយនឹងការប្រើប្រាស់របស់របរទំនើបៗ និងមានតម្លៃថ្លៃៗ ផងដែរ។

Ronaldo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ តាមរយៈប្រភពបរទេសជាច្រើន ក៏បានលើកឡើងពីការប្រើប្រាស់នាឡិកាប្រណីតៗ ដែលលោកបានពាក់នៅក្នុងពេលចូលរួមកម្មវិធីផ្សេងៗ ដែលនៅក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កន្លងទៅនេះ លោក Ronaldo បាន​ស្លៀក​ឈុត​យ៉ាងស្រស់សង្ហា ដោយ​ពាក់​នាឡិកា Rolex មានទំហំ ៤០mm និងត្រូវបានគេដឹងថា សម្រាប់ម៉ូដែលនេះគឺមានតម្លៃ ១៧៥០០០ ដុល្លារ។ 

Ronaldo
រូបភាព

មិនត្រឹមតែប៉ុណ្ណោះ ក្នុង​កម្មវិធី​ធំៗ Ronaldo តែង​ប្រើ​នាឡិកា​តម្លៃ​រាប់​សែន​ដុល្លារ ខណៈកាលពីថ្ងៃទី៣ ខែមករា ស្របពេលដែលមានវត្តមាននៅប្រទេសអារ៉ាប៊ីសាអូឌីត កីឡាកររូបនេះ បានពាក់នាឡិកា Caviar Tourbillon Tsavorites តម្លៃ ៧៧០០០០ ដុល្លារ។ 

Ronaldo
រូបភាព
រូបភាព

លើសពីនេះ ក្នុងឱកាសដែលទៅប្រទេសកាតា សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ កន្លងទៅ Ronaldo បានប្រើម៉ូដែលនាឡិកា Epic X "Flight Of CR7" ដែលជា ផលិតផលរបស់ Jacob & Co. ស្រោមមាសពណ៌ផ្កាឈូក ១៨K ឈុត bezel ជាមួយពេជ្រកាត់ ២៦ baguette ដែលមួយនេះ ត្រូវបានកំណត់ត្រឹម ១០០ ម៉ូដែល និងមានតម្លៃ ១៤៥០០០ ដុល្លារ។ 

Ronaldo
រូបភាព

ម៉្យាងវិញទៀត ក្នុងឱកាសដែល លោក Cristiano Ronaldo ត្រូវបានផ្តល់កិត្តិយសចូលរួម នៅឯកម្មវិធី Gala 'Quinas de Ouro' ក្នុងប្រទេសព័រទុយហ្គាល់ ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីក្រុមជម្រើសជាតិល្អបំផុត រូបលោក ក៏បានពាក់នាឡិកាម៉ាក Bugatti Chiron ដែលត្រូវបានគេដឹងថា បានដាក់លក់ក្នុងតម្លៃ ១លានដុល្លារ៕

Ronaldo
រូបភាព

ប្រភព៖ Zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]