ថៃ៖ ពិតណាស់ កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៣ បវរកញ្ញាវ័យក្មេង ឃឿន ប៉ូលីកា និង ឌៀប សុហ្វៀរ៉ា បានចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Junior Idol World។ ដោយ ឃឿន ប៉ូលីកា ទៅប្រកួតក្នុងនាមជា Miss Preteen Cambodia និង ឌៀប សុហ្វៀរ៉ា ជាLittle Miss Cambodia ផងដែរ។
ទន្ទឹមនឹងទៅដល់ប្រទេសថៃ បវរកញ្ញាវ័យក្មេងទាំងពីររូបនេះ ពិតជាទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន និងអ្នកលេងបណ្ដាញសង្គមខ្លាំងតែម្ដង។ លើសពីនេះទៅទៀត ទាំង ឃឿន ប៉ូលីកា និង ឌៀប សុហ្វៀរ៉ា បានរៀបចំខ្លួនយ៉ាងសមសួន មើលទៅទាក់ទាញ មិនចាញ់បវរកញ្ញាដទៃផ្សេងទៀតឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះ ឃឿន ប៉ូលីកា Miss Preteen Cambodia និង ឌៀប សុហ្វៀរ៉ា Little Miss Cambodia ឈានដល់វគ្គសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការ ហើយបវកញ្ញាយុវតីកម្ពុជាទាំងពីររូបនេះ បានរៀបចំខ្លួនស្លៀកសម្លៀកបំពាក់ឈុតអាវធំបែបសាមញ្ញ តែមើលទៅថ្លៃថ្នូរ សាកសមនឹងឈ្មោះជាបវរកញ្ញាតំណាងប្រទេស៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]