ភ្នំពេញ៖ គិតមកដល់ពេលនេះ ឆ្នោតមហាសំណាង បានឈរជើងលើទីផ្សារឆ្នោតផ្សងសំណាងក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រតិបត្តិករឆ្នោតស្របច្បាប់បានរយៈពេល ៦ឆ្នាំហើយ។ ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ ឆ្នោតមហាសំណាង បានបង្កើតការងារដោយផ្ទាល់ចំនួនរាប់រយកន្លែងជូនកូនខ្មែរ និងដោយប្រយោលចំនួនរាប់ពាន់កន្លែងជូនបងប្អូនប្រជាជនខ្មែរជាភ្នាក់ងារលក់ស្របច្បាប់ ព្រមទាំងបានជួយឲ្យប្រជាជនខ្មែររាប់ពាន់នាក់មានវិជ្ជាជីវៈច្បាស់លាស់តាមរយៈការអប់រំ និងបណ្តុះបណ្តាលក្នុងពេលបំពេញការងារជាមួយឆ្នោតមហាសំណាងប្រកបដោយក្រមសីលធម៌ខ្ពស់។

ឆ្នោតមហាសំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្នោតមហាសំណាង ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការងារជួយសង្គមនៅជាង ៣០០ កន្លែងក្នុង25រាជធានីខេត្តក្រុង និងស្ទើរតែគ្រប់ភូមិ-ឃុំទូទាំងរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ ហើយត្រូវបានបិទខ្ទប់ ឆ្នោតមហាសំណាងបានចូលរួមចំណែកក្នុងការជួយគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូននូវសម្ភារៈចាំបាច់នានា ម្ហូបអាហារ ទឹកបរិសុទ្ធ ដល់ប្រជាជនដែលជាប់ក្នុងការបិទខ្ទប់ និងកម្លាំងដែលឈរជើងតាមទីតាំងដែលត្រូវបានបិទខ្ទប់។

ដោយមានការផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាជីវករ និងអ្នកផ្សងសំណាង ឆ្នោតមហាសំណាងត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់នូវអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត គិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ គូរបញ្ជាក់ផងដែរថា ឆ្នោតមហាសំណាង ជាប្រតិបត្តិករឆ្នោតតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដៃគូជាសមាជិកសមាគមឆ្នោតពិភពលោក ដែលជាសមាគមអន្តរជាតិដែលប្រមូលផ្តុំទៅដោយសមាជិកដែលសុទ្ធតែជាប្រតិបត្តិករឆ្នោតស្របច្បាប់មកពី៨០ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។

ឆ្នោតមហាសំណាង

ស្របពេលជាមួយគ្នានេះផងដែរ នាយក្រឹម កំពូលតារាកំប្លែងជើងចាស់របស់ព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររបស់គាត់ បានសម្រេចចិត្តចូលរួមជាទូតសុឆន្ទៈរបស់ឆ្នោតមហាសំណាង។ វត្តមានរបស់នាយក្រឹម និងក្រុមការងារនឹងធ្វើឲ្យមហាជនកម្ពុជាកាន់តែស្គាល់ពីភាពល្បីរន្ទឺនៃកិត្តិនាមរបស់មហាសំណាងក្នុងនាមជាប្រតិបត្តិករឆ្នោតស្របច្បាប់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។

ឆ្នោតមហាសំណាងមានកិត្តិយសជម្រាបជូនថា បងប្អូនដែលចង់បាននូវមុខរបរស្របច្បាប់ដើម្បីបង្កើនចំណូលបន្ថែម អាចសម្រេចចិត្តក្នុងការធ្វើជាភ្នាក់ងារលក់ ឬ ដេប៉ូចែកចាយរបស់ឆ្នោតមហាសំណាង ។

ឆ្នោតមហាសំណាង

ឆ្នោតមហាសំណាង ប្តេជ្ញាចិត្តថានឹងនៅតែបន្តចូលរួមក្នុងកិច្ចការងារមនុស្សធម៌ និងការជួយសង្គមយ៉ាងសកម្មនៅកន្លែងដែលឆ្នោតមហាសំណាងធ្វើប្រតិបត្តិការរបស់ខ្លួន៕

ឆ្នោតមហាសំណាង
ឆ្នោតមហាសំណាង
ឆ្នោតមហាសំណាង
ឆ្នោតមហាសំណាង
ឆ្នោតមហាសំណាង
ឆ្នោតមហាសំណាង
ឆ្នោតមហាសំណាង
ឆ្នោតមហាសំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]