នៅពេលដែលយើងមានវ័យកាន់តែច្រើន ខួរក្បាលក៏ប្រឈមនឹងការប្រែប្រួលកាន់តែខ្លាំង ដែលជាហេតុនាំឲ្យមុខងារខួរក្បាលចុះខ្សោយ។ ជាមួយគ្នានេះដែរ គ្នាយើងអាចជួបនឹងការធ្លាក់ចុះការផលិតអ័រម៉ូនជាក់លាក់ ចំនួនកោសិកាសរសៃប្រសាទក្នុងខួរក្បាលថយចុះ និងការរលាកកើនឡើង។ ជាលទ្ធផល ការប្រែប្រួលទាំងនេះ អាចប៉ះពាល់ដល់ការចងចាំ ការគិត និងសមត្ថភាពយល់ដឹង។ ដូច្នេះហើយ ដើម្បីជួយពង្រឹងសមត្ថភាពខួរក្បាលឲ្យកាន់តែប្រសើរឡើង គ្នាយើងអាចសាកល្បងវិធីសាស្ត្រខាងក្រោមនេះ។
១. ហាត់ប្រាណជាទៀងទាត់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបញ្ចេញសកម្មភាពរាងកាយជាទៀងទាត់ អាចជួយពង្រឹងលំហូរឈាមទៅកាន់ខួរក្បាល និងគាំទ្រមុខងារខួរក្បាល។ លើសពីនេះ ការហាត់ប្រាណក៏អាចជួយគ្រប់គ្រងបញ្ហាផ្លូវចិត្តមួយចំនួន ដូចជាស្រ្តេស ការថប់បារម្ភ និងការបាក់ទឹកចិត្ត។ ដូចនេះ យើងគួរធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន១៥០នាទី ក្នុងមួយសប្តាហ៍ ទើបជាការប្រសើរ។
២. ញ៉ាំរបបអាហារសុខភាព
ជាមួយគ្នានេះដែរ យើងក៏មិនគួររំលងអាហារសុខភាពដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗចំពោះសុខភាពខួរក្បាលដូចគ្នា ដែលរបបអាហារទាំងនេះរួមមាន ផ្កាខាត់ណាខៀវ ស៊ុត សណ្តែកដី និងផ្លែប៊ឺរជាដើម។
៣. គេងឲ្យបានគ្រប់គ្រាន់
ចំណែកឯការគេងគ្រប់គ្រាន់ និងស្កប់ស្កល់មានសារៈសំខាន់ណាស់ សម្រាប់មុខងារយល់ដឹង ដោយអាចជួយឲ្យយើងមានអារម្មណ៍ស្ងប់ល្អ កាត់បន្ថយស្រេ្តស ក៏ដូចជាមានថាមពលក្លៀវក្លានៅពេលព្រឹកព្រលឹម។ ហេតុនេះហើយ គ្នាយើងគួរគេងឲ្យបាន៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃ។
៤. ហ្វឹកហាត់ខួរក្បាល និងចូលរួមក្នុងសង្គម
ការចូលរួមនៅក្នុងសកម្មភាពកំសាន្តមួយចំនួន ដូចជាការលេងហ្គេម ឬលេងផ្គុំរូបភាពអាចជួយទ្រទ្រង់មុខងារយល់ដឹង ពង្រឹងការគិត និងការចងចាំ។ ដូចគ្នានេះដែរ យើងគួររក្សាទំនាក់ទំនងល្អក្នុងសង្គម ដើម្បីជួយឲ្យសុខភាពខួរក្បាលដំណើរការបានរលូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]