ភ្នំពេញ៖ អាចនិយាយបានថា អ្នកនាង កែវ ស្រីនាង ជាសិល្បការិនីមួយរូប ដែលមានឈ្មោះល្បីល្បាញលើវិថីសិល្បៈ មកអស់ជាច្រើនឆ្នាំ ដែលទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន។ ពិតណាស់ បើទោះបីមួយរយៈចុងក្រោយនេះ មិនសូវបានបង្ហាញមុខជាមួយការងារថតសម្ដែងដូចមុន ប៉ុន្ទែនៅតែមានហ្វេនចង់ដឹងឮពីជីវិតឯកជនរបស់នាងដដែល។
ជាមួយគ្នានេះដែរ បើនិយាយដល់ជីវិតឯកជន គេដឹងថាបច្ចុប្បន្នអ្នកនាង កែវ ស្រីនាង មានកូនស្រីម្នាក់ ដែលធំពេញវ័យ ចំណែកមុខមាត់ស្រស់ស្អាត មិនចាញ់ម្ដាយប៉ុន្មានឡើយ។ លើសបីនេះទៅទៀត គេសង្កេតឃើញថា ម្ដាយកូនទាំងពីររូបនេះ ហាក់មានភាពស្និទ្ថស្នាល ហើយយល់ចិត្តគ្នាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អ្វីដែលគេចាប់អារម្មណ៍នោះ ថ្មីៗនេះ អ្នកនាង កែវ ស្រីនាង បានបង្ហោះរូបភាពនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនឹងត្រៀមហោះទៅកាន់ប្រទេសថៃ ដើម្បីជូនកូនស្រីខ្លួន ទៅទស្សនាការប្រគុំកន្ត្រីរបស់ក្រុមចម្រៀងស្រីតារាកូរ៉េខាងត្បូងគឺ ក្រុមBlack Pink។ ស្របពេលដែលអ្នកលេងបណ្ដាញសង្គម ឃើញតារារូបនេះ ជូនកូនទៅមើ់លខនសឺតរបស់ក្រុមតារាចម្រៀងដ៏ល្បីនេះ មានហ្វេនជាច្រើនចូលទៅComment សរសើរពីទឹកចិត្តនាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]