ថៃ៖ ពិតណាស់ កាលពីថ្ងៃទី ០៤ ខែ មករា​ ឆ្នាំ ២០២៣​ ឌៀប សុហ្វៀរ៉ា បានចេញដំណើរពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Little Miss Junior Idol 2023 ។ ជាមួយគ្នានេះដែរ អំឡុងពេលប្រកួត បវរកញ្ញារូបនេះ ពិតជាបានខិតខំប្រឹងប្រែង ព្រមទាំងបង្ហាញសមត្ថភាពដែលមានអស់ពីកម្លាំងកាយចិត្ត រហូតទទួលបានជ័យលាភី លំដាប់រងទី២ប្រចាំកម្មវិធី Little Miss Junior Idol 2023 ។ 

យ៉ាងណាមិញ បវរកញ្ញាវ័យក្មេង ឌៀប សុហ្វៀរ៉ា​ ក្នុងឆ្នាំនេះនាងទើបមានវ័យ១២ឆ្នាំក៏ពិតមែន ប៉ុន្តែនាងបានបង្ហាញឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស បានឃើញពីសម្រស់ សមត្ថភាព និងចំណេះដឹងរបស់យុវតីកម្ពុជាថាខ្លាំងដល់កម្រិតណា។ ជាមួយគ្នានេះដែរ ទន្ទឹមនឹងបានគ្រងដំណែង លំដាប់រងទី២ Little Miss Junior Idol 2023 គេឃើញអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលរួមងបអរសាទរទៅកាន់នាងគ្រប់ៗគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មុនទទួលបានតំណែងលំដាប់រងទី២លើឆាកអន្តរជាតិ ក្នុងកម្មវិធី Little Miss Junior Idol 2023 កាលពីយប់មិញនេះ ឌៀប សុហ្វៀរ៉ា​ នាងធ្លាប់ប្រកួតឈ្នេះ ក្នុងកម្មវិធី Miss Preteen International Cambodia 2022 ដែលទទួលបានតំណែងលំដាប់រងទី២ ហើយនាងក៏បានទទួលតំណែងបន្តទៅប្រកួតលើឆាកអន្តរជាតិ ក្នុងនាមជាបវរកញ្ញា Little Miss Cambodia 2023ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 ឌៀប សុហ្វៀរ៉ា​ 
 ឌៀប សុហ្វៀរ៉ា​ 
 ឌៀប សុហ្វៀរ៉ា​ 
 ឌៀប សុហ្វៀរ៉ា​ 
 ឌៀប សុហ្វៀរ៉ា​ 
 ឌៀប សុហ្វៀរ៉ា​ 
 ឌៀប សុហ្វៀរ៉ា​ 
 ឌៀប សុហ្វៀរ៉ា​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]