ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ នៅការិយាល័យលក់បុរី ណាឌី ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រុមហ៊ុន Elite Home Cambodia និងក្រុមហ៊ុន GCC បានចុះហត្ថលេខាក្នុងនាមជាដៃគូសហការសម្រាប់គម្រោង THE ELITE PARK។ គោលដៅចំបងរបស់ក្រុមហ៊ុននៃការចាប់ដៃគូសហការនេះ គឺការនាំយកភាពជោគជ័យរួមរបស់អតិថិជន និងអ្នកអភិវឌ្ឍន៍គម្រោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា លីម សុខាដាវីន អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Elite Home Cambodia បានឲ្យដឹងថា៖

កញ្ញា លីម សុខាដាវីន បានបន្តថា គម្រោង The Elite Park គឺជាគម្រោងលំនៅឋានលក្ខណៈអភិជនដែលបានបោះទីតាំងនៅទីក្រុងរណបថ្មី លី យ៉ុងផាត់។ គម្រោងនេះមានទំហំផ្ទៃដីសរុបប្រមាណ ៣៤ហិកតា ហ៊ុមព័ទ្ធជុំវិញទៅដោយការអភិវឌ្ឍធំៗជាច្រើន ដែលនឹងផ្តល់ភាពងាយស្រួលដល់ការរស់នៅដូចជា៖ ផ្សារទំនើប Makro ទី៣ សួនទឹក Garden City ទីលានវាយកូនហ្គោល Garden City សួនសត្វភ្នំពេញសាហ្វារី ពហុកីឡដ្ឋានជាតិ មរតកតេជោ និងវិមានឈ្នះឈ្នះជាដើម។ បន្ថែមពីនេះគម្រោង The Elite Park គឺស្ថិតនៅលើចំណុចមួយមានប្រព័ន្ធផ្លូវរដ្ឋជុំវិញដែលងាយស្រួលដល់ការធ្វើចរាចរណ៍ទៅទីតាំងផ្សេងៗ និងចំណេញពេលវេលាច្រើន។

សូមជម្រាបថា គម្រោង The Elite Park គឺជាគម្រោងដីលំនៅឋានអភិជនដំបូងគេបង្អស់មានទំហំ ២០x២០ និងទំហំ ២០x៣០ ដែលជាប្រភេទខ្នាតវីឡា និងភូមិគ្រឹះដ៏សាកសមបំផុតសម្រាប់អតិថិជន ​ជាពិសេសសម្រាប់មនុស្សគ្រប់វ័យ។ គម្រោង The Elite Park បានរួមបញ្ចូលទាំងផ្សារទំនើប សួនផ្កាសាគូរ៉ា កន្លែងក្មេងលេង អាងហែលទឹក ផ្លូវសម្រាប់ដើរ និងដើមឈើស្រស់ស្អាតតាមដងផ្លូវ។

ជាមួយគ្នានេះរចនាសម្ព័ន្ធផ្លូវក្នុងគម្រោងមានភាពធំទូលាយ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ដែលរួមបញ្ជូលជាមួយសេវាកម្ម NADI Care ទាំង១២ មុខដូចជា៖
១. សន្តិសុខ ២៤ម៉ោង
២. រថយន្តដឹកអ្នកដំណើរឯកជន
៣. ជំនួយរៀបចំសង្គ្រោះបន្ទាន់ ២៤ម៉ោង
៤. ការជួសជុលបន្ទាន់ ២៤ម៉ោង
៥ .សេវារើចូលគេហដ្ឋាន
៦. ថែទាំសម្អាតផ្ទះ
៧. គ្រូបង្វឹកហាត់ប្រាណ
៨. បោកអ៊ុតសម្លៀកបំពាក់
៩. ថែទាំយានយន្ត
១០. ជួសជុលរថយន្ត និងតាក់ស៊ី
១១. ការរៀបចំកម្មវីធី និង១២.ការផ្គត់ផ្គងគ្រឿងទេស ធ្វើឱ្យការរស់នៅប្រកបដោយភាពស៊ីវីល័យខ្ពស់ និងអភិជនភាព។

លោក Lai Jin Kei ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន GC City ក៏បានលើកឡើងដែរថា តាមដែលលោកបានសង្កេតឃើញកន្លងមក មានអតិថិជនជាច្រើន ចង់បានផ្ទះ និងសាងសង់ផ្ទះទៅតាមក្តីស្រមៃរបស់ខ្លួន ជាហេតុធ្វើអោយយើងបង្កើតនូវគម្រោង Elite Park ដែលជាគម្រោងមួយជួយអោយអតិថិជន បំពេញបានតាមបំណងប្រាថ្នារបស់ពួកគាត់ ក្នុងការសាងសង់ វីឡា ឬភូមិគ្រឹះតាមបែបបទដែលពួកគាត់ត្រូវការ ហើយយើងជឿជាក់ថាគម្រោងនេះនឹងមានការគាំទ្រច្រើនពីអតិថិជន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]