ភ្នំពេញ៖ អាចនិយាយបានថា ឃឿន ប៉ូលីកា ជាយុវតីដំបូងគេបង្អស់ ដែលអាចឈ្នះក្លាយជាម្ចាស់ជ័យលាភីប្រចាំកម្មវិធី ប្រកួតបវរកញ្ញា Miss Preteen Junior Idol World 2023 ដែលធ្វើឡើងនៅឯេប្រទេសថៃ។ កត្តាដែលធ្វើឲ្យយុវតីវ័យ១៤ឆ្នាំរូបនេះ អាចយកឈ្នះការប្រកួតមួយនេះ គឺនាងពិតជាបានតាំងចិត្ត និងខិតខំប្រឹងប្រែងបង្ហាញសមត្ថភាព និងចំណេះដឹងយ៉ាងអស់ពីចិត្ត។
ជាមួយគ្នានេះដែរ ទន្ទឹមនឹង ឃឿន ប៉ូលីកា ឈ្នះមកុដលើឆាកអន្តរជាតិ ក្លាយជា Miss Preteen Junior Idol World 2023 ត្រឹមអាយុ១៤ឆ្នាំ ឃើញថាមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនកុះករ បានអបអរសាទរ និងមានមោទនភាពទៅកាន់នាងគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត អ្វីដែលរឹតតែធ្វើឲ្យមហាជនកោតសរសើរលើ ឃឿន ប៉ូលីកា បន្ថែមទៀតនោះ គេដឹងថា នាងក៏ជាសិស្សពូកែម្នាក់ក្នុងសាលា ដែលជាសិស្សគំរូមួយរូបសម្រាប់សិស្សានុសិស្សផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះ បវរកញ្ញាវ័យក្មេងរូបនេះ បានបង្ហាញមេដៃ និងពានរង្វាន់យ៉ាងច្រើន ដែលទទួលបានពីការខិតខំសិក្សា រហូតក្លាយជាសិស្សឆ្នើមដូច្នេះ៕
ប្រភពរូបភាព៖ Nov Vi Bol Bol
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]