ភ្នំពេញ៖ មហោស្រពវប្បធ៌មចិន បានរៀបចំឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ ០៨ ខែមករា ឆ្នាំ២០២៣ នៅផ្សារទំនើបអូឡាំព្យា ដោយមានប្រជាពលរដ្ឋចូលទស្សនាយ៉ាងច្រើនកុះករទាំងប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋចិន ដែលកំពុងរស់នៅកម្ពុជាប្រមាណជិតមួយម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ពីឆ្នាំ ២០១៩ មក ទំនាក់ទំនងកម្ពុជានិងចិនបានចាប់ផ្ដើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តនយោបាយជោគវាសនារួមគ្នា។ តាមរយៈការតភ្ជាប់ស៊ីជម្រៅនៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” និង ​«យុទ្ធសាស្តចតុកោណ» របស់កម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងលើសពី ១០ ពាន់លានដុល្លារ ។  

មហោស្រពវប្បធ៌មចិននៅកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធ៌មក្នុងគោលបំណងសំខាន់ ដើម្បីផ្សព្វផ្សាយ សិល្បៈ វប្បធ៌ម ទំនៀមទំលាប់ ប្រពៃណីរបស់ប្រជាជនចិន ដល់ប្រជាជនកម្ពុជាឱ្យបានស្គាល់ និង ទទួលយកបទពិសោធន៍នៃភាពទាក់ទាញនៃវប្បធ៌មដ៏ចំណាស់មួយនេះ និងដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

មហោស្រពវប្បធ៌មនេះ មានល្បែងកម្សាន្តបែបប្រពៃណីជាច្រើនរួមមាន៖ ការបាញ់ធ្នូ បាល់សីដក់ គប់ព្រួញ បៀម៉ាជាំង បោះ កង ជាដើម។ ក្រៅពីនោះ ក៏មានការបង្ហាញជូននូវការសម្ដែងទស្សនីយភាពជាច្រើនដូចជា ការផាត់មុខ តួល្ខោនប្ដូរមុខ ការសរសេរអក្សរផ្ចង់ សិល្បៈតែចិន ការបោះពុម្ភបុរាណ កាត់ក្រដាសចិន ការលេងភ្លេងបុរាណចិន និងរបាំ។ បន្ថែមលើសពីនេះទៅទៀត ក៏មានបង្ហាញនូវម្ហូបប្រពៃណីដ៏មានឱជារស ដែលប្រជាពលរដ្ឋអាចចូលរួមលេងកម្សាន្តដោយសេរី។

កម្មវិធីនេះផងដែរ បានចូលរួមការឧបត្ថម្ភគាំទ្រពី Frogsell, ធរនាគារកាណាឌីយ៉ា​, ក្រុមហ៊ុនE-Gets, ស្រាបៀរហនុមាន,​ ក្រុមហ៊ុនទូរសព្ទ Huawei, រថយន្ត Jetour, ក្រុមហ៊ុនឆឹងស៊ីនឡុង និង CamboJob៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]