ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា បានដាក់បង្ហាញ និងដំណើរការជាផ្លូវការនូវរចនាថ្មី ស្អាតជាងមុន ល្អជាងមុននៃប័ណ្ណឥណទាន Canadia Mastercard ដើម្បីធ្វើឱ្យបទពិសោធន៍ និងការប្រើប្រាស់កាន់តែងាយស្រួលជាងមុនសម្រាប់អតិថិជនប្រើប្រាស់ និងជម្រុញឱ្យមានការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ។

ប័ណ្ណឥណទាន Canadia Mastercard ផ្តល់នូវបទពិសោធន៍កាន់តែល្អជាងមុន និងធ្វើឱ្យការទូទាត់របស់លោកអ្នកកាន់តែមានភាពងាយស្រួល ប្រកបដោយបច្ចេកវិទ្យាឈានមុខ ដើម្បីស្របនឹងតម្រូវការរបស់អតិថិជនក្នុងយុគសម័យថ្មី។ អតិថិជនរបស់ប័ណ្ណឥណទាន Canadia Mastercard អាចរីករាយជាមួយនឹងប្រើប្រាស់ការទូទាត់ប្រាក់ដែលមានសុវត្ថិភាពខ្ពស់ និងមិនចាំបាច់ចំណាយពេលយូរ ដោយគ្រាន់តែដាក់ប័ណ្ណក្បែរនឹងម៉ាស៊ីន POS ជាការសេ្រច ហើយបន្ថែមពីលើនេះផងដែរ ប័ណ្ណឥណទាន Canadia Mastercard ត្រូវបានទទួលស្គាល់ដោយហាងទំនិញពាណិជ្ជកម្ម ឬសេវាកម្មជាច្រើនពាន់កន្លែងទូទាំងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប័ណ្ណឥណទាន Canadia Mastercard មិនត្រឹមតែមានរចនាបទថ្មី និងស្រស់ស្អាតប៉ុណ្ណោះទេ ដោយរចនាបទប័ណ្ណឥណទានទាំងពីរប្រភេទមានបង្កប់នូវអត្ថន័យយ៉ាងល្អផងដែរ។ ប័ណ្ណឥណទាន Canadia Mastercard Contactless Credit Card Classic បានរចនារួមមានផ្ការំដួល ដែលជាផ្កាតំណាងជាតិខ្មែរ ដើម្បីបង្ហាញអំពីភាពស្រស់ត្រកាល និងសម្រស់បំព្រងរបស់អ្នកប្រើប្រាស់។ ចំណែកប័ណ្ណឥណទាន Canadia Mastercard Contactless Credit Card Gold បានពន្លេចនូវប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងនៃព្រះរាជាណាចក្រកម្ពុជា ជានិមិត្តសញ្ញានៃកិត្យានុភាព គុណធម៌ ភាពលេចធ្លោ និងភាពរីកចម្រើន សាកសមនឹងភាពម្ចាស់ការ និងអភិជនភាពរបស់អ្នកប្រើប្រាស់។

បន្ថែមពីលើនេះផងដែរ ប័ណ្ណឥណទាន Canadia Mastercard បានផ្តល់ជូននូវប្រូម៉ូសិន រង្វាន់ និងអត្ថប្រយោជន៍ដូចជា ការទទួលបានប្រាក់មកវិញក្រោយចំណាយ ការបញ្ចុះតម្លៃនៅហាងសំលៀកបំពាក់ ឬហាងទំនិញប្រណីតៗ សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើន ក៏ដូចជាការផ្តល់ជូនពិសេសជាច្រើនទៅលើការចំណាយលើប្រព័ន្ធឌីជីថល និងផ្សារអេឡិកត្រូនិកជាតិ និងអន្តរជាតិជាច្រើន។

កាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺអតិថិជនថ្មីអាចមានឱកាសទទួលបានការលើកលែងថ្លៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង សម្រាប់ប័ណ្ណឥណទាន Canadia Mastercard ដោយអតិថិជនដែលកំពុងមានប័ណ្ណឥណទាន Canadia Mastercard អាចមកផ្លាស់ប្តូរយកកាតជំនាន់ថ្មី នៅកាន់សាខាធនាគារ កាណាឌីយ៉ា ដែលជិតលោកអ្នកបំផុត ដោយមិនអស់កម្រៃនោះទេ។

លោកស្រី ឈាង សោភា ប្រធាននាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា៖

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមពីកាតឥណទាន Canadia Mastercard នៅសាខាធនាគារ កាណាឌីយ៉ា ដែលមាននៅគ្រប់ ២៥ ខេត្តក្រុង ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 868 222៕

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។

ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៥ ទូទាំង២៥ ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ  ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ +855 (0) 23 868 222 ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]