ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា [1] បានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាផ្លូវការ ជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) ក្នុងនាមជា «ដៃគូចលនឧបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់ឌីជីថល» សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA បានឧបត្ថម្ភថវិកា និងផ្តល់ការគាំទ្រផ្សេងៗមិនមែនថវិកា ដែលមានទឹកប្រាក់ចំនួន 1,500,000 ដុល្លារអាមេរិក ដល់ក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងជួយសម្រួលដល់យុទ្ធនាការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់ស្មារតីកីឡា ក្នុងចំណោមអតិថិជនរបស់ ABA។
ធនាគារក៏នឹងឧបត្ថម្ភបន្ថែមជូនក្រុមជម្រើសជាតិកម្ពុជា ក្នុងទឹកប្រាក់ដែលស្មើថវិកាកៀរគរបាននៅលើផ្លែតហ្វម KhmerCare តាមរយៈ https://khmercare.com ហើយទឹកប្រាក់បន្ថែមនេះ កំណត់ផ្ដល់ជូនរហូតដល់ 150,000 ដុល្លារអាមេរិក។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Pathmazing ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅការិយាល័យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក Askhat Azhikhanov មានប្រសាសន៍ក្នុងព្រឹត្តិការណ៍សំខាន់នេះថា៖

ឯកឧត្តម វ៉ាត់ ចំរើន ស្វាគមន៍ធនាគារ ABA ជាដៃគូចលនឧបត្ថម្ភ និងសម្តែងមោទនភាពដែលក្រុមហ៊ុនឯកជន បានចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេស។
ស៊ីហ្គេមនឹងក្លាយជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ដ្រ ដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជាពីថ្ងៃទី 5-17 ឧសភា 2023 និងអាស៊ានប៉ារ៉ាហ្គេមពីថ្ងៃទី 3-9 មិថុនា។
ធនាគារ ABA បាននឹងកំពុងបន្ដគាំទ្រដល់វិស័យកីឡាស្របតាមគុណតម្លៃនៃសាជីវកម្មទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ជាក់ស្ដែង ធនាគារបានឧបត្ថម្ភដល់សហព័ន្ធយូដូកម្ពុជា ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា និងតែងតែគាំទ្រដល់ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា។

[1] ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]