កម្សាន្ត៖ ពិតណាស់ ជារៀងរាល់ឆ្នាំ នៅអំឡុងពេលរដូវកាលចូលឆ្នាំប្រពៃណីចិន បងប្អូនប្រជាពលរដ្ឋ កាត់ខ្សែស្រឡាយចិន ព្រមទាំងជនជាតិចិន និងវៀតណាម មានភាពមមាញឹកទៅនឹងការរៀបចំតុបតែងផ្ទះ ជាមួយគ្រឿងរណ្ដាប់សម្រាប់សែនផ្សេងៗ ដូចជា ដើមអង្គារសិល្ប៍ ផ្កាស្បៃរឿង ធូបទៀន ក្រដាសប្រាក់ ជាដើម។​

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
អ្នកស្រី យី អាជីវករលក់គ្រឿងរណ្ដាប់សែន នៅក្នុងផ្សារអូរឬស្សី

យ៉ាងណាមិញ សម្រាប់គ្រឿងរណ្ដាប់សែននៅក្នុងឆ្នាំនេះ ហាក់មានតម្លៃឡើងថ្លៃជាងរាល់ឆ្នាំមុនៗ នេះបើយោងតាម អ្នកស្រី យី ដែលជាអាជីវករលក់គ្រឿងរណ្ដាប់សែន នៅក្នុងផ្សារអូរឬស្សីបាន លើកឡើងយ៉ាងដូច្នេះថា៖ 

អ្នកស្រី យី ដែលជាអាជីវករលក់គ្រឿងរណ្ដាប់សែន 

បើនិយាយពីអតិថិជន ដែលបានមកទិញគ្រឿងរណ្ដាប់សែនសម្រាប់ចូលឆ្នាំចិន អំឡុងពេលកាន់តែកៀកថ្ងៃនេះ អ្នកស្រី យី ដែលជាអាជីវករលក់នៅផ្សារអូរឬស្សី តូបលេខ២១ ច្រកចូលពាក់កណ្ដាលទី៤និងទី៥ បានបន្តរៀបរាប់ថា ភាគច្រើន ពួកគេបានមកទិញរួចរាល់ទៅហើយ ខណៈដែលអតិជនបានមកទិញនោះ ពួកគេបានមកទិញប្រភេទគ្រឿងរណ្ដាប់សែន សឹងតែគ្រប់មុខតែម្ដង មិនថាជាក្រដាសប្រាក់សែន ក្រដាសក្រហម តុបតែងលម្អផ្ទះ នោះឡើយ។

អ្នកស្រី យី អាជីវករលក់គ្រឿងរណ្ដាប់សែន នៅក្នុងផ្សារអូរឬស្សី
រូបភាព
រូបភាព

ជាក់ស្ដែង ចំពោះភ្ញៀវដែលបានមកទិញគ្រឿងរណ្ដាប់សែនទាំងនេះ គឺមានទាំងខ្មែរកូនកាត់ចិន ជនជាតិចិន និងវៀតណាមតែម្ដង ដែលពួកគេបានមកជាវរបស់របរ ដើម្បីតុបតែង សែន ក៏ដូចជាត្រៀមអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ផងដែរ។ 

រូបភាព
រូបភាព

តែទោះបីជាយ៉ាងណា អ្នកស្រី យី បានបញ្ជាក់ម្ដងទៀតថា បើប្រៀបធៀបកាលពីឆ្នាំមុនៗ ការប្រកបរបរលក់គ្រឿងរណ្ដាប់សែន ទទួលបានភាពកាក់កបគ្រាន់បើ តែក្រោយពីពេលនោះមក ជាពិសេស បន្ទាប់ពី ការរាតត្បាតជំងឺកូវីដ១៩បានធូរស្បើយមក ក៏ដូចជានៅក្នុងឆ្នាំនេះផ្ទាល់ ហាក់មិនសូវទទួលបានភាពកាក់កប ក្នុងការរកស៊ីនោះទេ៕ 

រូបភាព

ចុចមើលវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]