កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៣ ខែមករា Osen បានរាយការណ៍ថាប្រាក់ឈ្នួលផ្សាយពាណិជ្ជកម្មរបស់ Song Joong Ki ត្រូវបានបង្ហាញទម្លាយចែកចាយទៅនឹង ចំណូលតួលេខទឹកប្រាក់ដែលលោកទទួលបាន យ៉ាងច្រើនសន្ធឹកសន្ធាប់។
ជាក់ស្តែង ប្រាក់ឈ្នួលផ្សាយពាណិជ្ជកម្មប្រចាំឆ្នាំរបស់ Song Joong Ki នៅកូរ៉េគឺ ១ ពាន់លានវ៉ុន (ប្រហែល ជាង ៨សែនដុល្លារ)។ នៅប្រទេសចិន តារាប្រុសរូបនេះទទួលបានប្រាក់ចំនួន ៣.៥ ពាន់លានវ៉ុនសម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងរយៈពេល 2 ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សQQ បានរាយការណ៍ថាតម្លៃកិច្ចសន្យាផ្សាយពាណិជ្ជកម្មខ្ពស់បំផុតរបស់ Song Joong Ki នៅក្នុងទីផ្សារប្រទេសចិនក្នុងឆ្នាំ ២០២០ មានចំនួន ៨.២ លានយន់ (ប្រហែល១.១ លានដុល្លារ) ។
Song Joong Ki គឺជាតារាប្រុស ដែលកាន់កាប់ថតឲ្យ ម៉ាកល្បីៗ ជាច្រើន ដែលតារាប្រុសរូបនេះត្រូវបានអញ្ជើញជាប្រចាំឱ្យតំណាងឱ្យផលិតផលម៉ូដ គ្រឿងសម្អាង និងអាហារទៀតៀផង។ យ៉ាងណាមិញ បន្ទាប់ពីជោគជ័យ ការត្រឡប់មកសម្តែងក្នុងរឿងភាគចុងក្រោយនេះ ចំនួនកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់ Song Joong Ki ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតដូច្នេះដែរ៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]