ថៃ៖ ជឿជាក់ថា មហាជនក៏ដូចជាប្រិយមិត្តជាច្រើន ច្បាស់ជានៅចង់ចាំរឿងហេតុដ៏នឹកស្មានមិនដល់ ពីករណីរបស់តារាសម្ដែងស្រី Tangmo បន្ទាប់ពីបានជួបគ្រោះ.ថ្នា.ក់ ធ្លា.ក់.ចូលទន្លេ រហូតដល់បា.ត់ប.ង់ជីវិត ដែលធ្វើឲ្យមនុស្សជាច្រើន នៅតែសង្ស័យ និងមិនអស់ចិត្តពីហេតុការណ៍ដែលបានកើតឡើង។
ដោយឡែក រយៈពេលជិតមួយឆ្នាំទៅហើយនេះ ក្រោយពីមានរឿងរ៉ាវដ៏សោកស្ដាយចំពោះរូបនាងពីទស្សនិកជនទាំងឡាយនោះ ថ្មីៗនេះ ម្ដាយរបស់តារាស្រី Tangmo ក៏បានចេញមកចូលរួមក្នុងកម្មវិធីមួយ និងបានផ្ដល់បទសម្ភាំសន៍ រៀបរាប់ពីកូនស្រី ជាមួយនឹងបញ្ហាផ្សេងៗជាច្រើន។ តែនៅក្នុងនោះ អ្នកស្រី Panida ដែលជាម្ដាយរបស់តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាពិសេស ជាមួយនឹងដំណឹងពីរឿងក្ដីរបស់ Tangmo ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈការលើកឡើងរបស់អ្នកស្រី Panida នៅពេលដែលត្រូវបានគេសួរនាំពីរឿងក្ដី ថាតើបញ្ចប់ហើយឬនៅយ៉ាងណានោះ អ្នកស្រីបានបញ្ជាក់ថា៖
យ៉ាងណាមិញ ចំពោះការចង់ដឹងថាតើ នេះគឺជាករណីចៃដន្យ ឬជាករណីឃា.ត.ក.ម្មយ៉ាងណានោះ ម្ដាយរបស់ Tangmo ក៏បានត្រឹមតែ ប្រាប់ថា ត្រូវរង់ចាំពីខាងតុលាការសម្រេច ព្រោះនឹងអាចនឹងមានសាក្សី ជាច្រើន ក្នុងរឿងនេះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]