អាមេរិក៖ ទីបំផុតកម្មវិធីប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២២ Miss Universe 2022 ក៏ត្រូវបានបញ្ចប់ជាស្ថាបពរ ព្រមទាំងបានរកឃើញម្ចាស់មកុដ ដែលបានទៅលើបវរកញ្ញាអាមេរិក នាង R'Bonney Nola Gabriel ។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានភាពជោគជ័យលើឆាកអន្តរជាតិមួយនេះ នាង ដែលជាបវរកញ្ញាចក្រវាលអាមេរិក ត្រូវបានមហាជន និងហ្វេនៗដែលតែងតែតាមដានកម្មវិធីប្រកួតសម្រស់ មានការយកចិត្តទុកទៅលើសមត្ថភាព សម្រស់ ក៏ដូចជាប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍ទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះតាមរយៈ ផេកគាំទ្រកម្មវិធីសម្រស់ បានលើកឡើងពីប្រវត្តិខ្លះៗរបស់ បវរកញ្ញាម្ចាស់មកុដរូបនេះយ៉ាងដូច្នេះថា នាង R'Bonney Nola Gabriel គឺជាកូនកាត់អាមេរិក-ហ្វីលីពីន ព្រមទាំងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដោយដៃផ្ទាល់ ឬហៅថា Handmade ។ ជាពិសេស នាងគឺជាសាស្រ្តាចារ្យផ្នែក កាត់ដេរ និងជា Fashion Model ម្នាក់ក្នុងរដ្ឋ Texas ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ បវរកញ្ញារូបនេះថែមទាំងមានសមត្ថភាព អាចនិយាយបាន ៦ភាសា ដូចជា ហ្វីលីពីន អង់គ្លេស វៀតណាម ឥណ្ដូនេស៊ី អេស្បាញ និងបារាំង៕
ប្រភព៖ Beauty Pageant Reviewer
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]