អាមេរិក៖ ស្របពេលដែល បានរកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលឆ្នាំ ២០២២ ដែលបានទៅលើបវរកញ្ញាចក្រវាលអាមេរិក នាង R'Bonney Nola Gabriel ព្រមទាំងជាភាពរីករាយសម្រាប់ហ្វេនៗទាំងឡាយជាមួយនឹងលទ្ធផលមួយនេះហើយនោះ តែក៏ជាភាពសោកស្ដាយមួយ សម្រាប់បវរកញ្ញាចក្រវាលកម្ពុជា ក្នុងពេលដែល កញ្ញា ហង្ស ម៉ានីតា មិនបានចូលក្នុងកំពូលទាំង ១៦។

ដោយឡែក ក្នុងពេលដែលមិនបានទទួលភាពជោគជ័យមួយ​នេះ កញ្ញា ហង្ស ម៉ានីតា ក៏បានរៀបរាប់ពីភាពសោកស្ដាយរបស់ខ្លួន ដោយបានផ្ញើសារសុំទោស ទៅអ្នករាល់គ្នា ដែលតាមរយៈនេះ គឺជាការបង្ហាញឡើងនៅលើបណ្ដាញសង្គម ពី កញ្ញា ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាយ៉ាងណា ហ្វេនៗជាច្រើន ក៏បានបង្ហាញពីការលើកទឹកចិត្ត ចំពោះបវរកញ្ញារូបនេះ និងលើកឡើងពីការបញ្ចេញសមត្ថភាពដ៏ល្អ នៅលើឆាកអន្តរជាតិ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ហង្ស ម៉ានីតា
ហង្ស ម៉ានីតា
ហង្ស ម៉ានីតា
ហង្ស ម៉ានីតា
សាររបស់ ហង្ស ម៉ានីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]