ភ្នំពេញ៖ គឺជារឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានករណីប្រទះសា.ក.ស.ព អណ្ដែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយសា.កស.ព ត្រូវបានគេស្គាល់អត្តសញ្ញាណ មានឈ្មោះថា ខឹម ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ ។

ហើយបើតាមការបញ្ជាក់ពីសមត្ថកិច្ចចុះស្រាវជ្រាវ នេះគឺជាករណីឃា.ត.ក.ម្ម ដែលជនដៃដល់ ត្រូវជាភរិយារបស់ជនរងគ្រោះខាងលើ មានឈ្មោះថា សាំង ធីតា អាយុ ៣៤ឆ្នាំ ដែលបានជួលឃា.ត.ក.រ ឲ្យមកស.ម្លា.ប់ស្វាមីរបស់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើយោងតាម លោក​ឧត្តម​សេនី​យ៌​ត្រី ឡាក់ ម៉េ​ង​ធី អ្នកនាំពាក្យ​ ស្នងការដ្ឋាន​ នគរបាល​ ខេត្តកណ្តាល និង​ជា​ស្នងការ​រង​ ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​បញ្ជាក់​ប្រាប់​ ពី​មូលហេតុ ដែល​ស្ត្រី​ជា​ប្រពន្ធ ជួល​ឃា.តករ​ សម្លា.ប់​ប្តី​នោះ គឺដោយសារ​ខឹង​ប្តី​ ដើរ​អត់ចូល​ផ្ទះ​ពីបី​ថ្ងៃ ហើយ​ចូល​មក​ផ្ទះ​វិញ​ វា.យ​ធ្វើ.បា.ប​ខ្លួន ។

យ៉ាងណាមិញ បើ​តាម​ខាង​ធនាគារ​ បាន​បញ្ជាក់​ថា ជន​រង​គ្រោះជា​ប្តី គឺជា​មនុស្ស​ស្លូត សុភាព​រាបសារ មាន​អ្នក​គោរព​ ស្រលាញ់​ច្រើន មិន​ដូច​ការ​ចោទប្រកាន់​ របស់​ប្រពន្ធ​ឡើយ ។ គួររំលឹកផងដែរថា រំលង​១​ថ្ងៃ ក្រោយ​ប្រទះ​ឃើញ​ស​.​ព​ប្តី ក៏បានបែកធ្លាយ រឿងប្រពន្ធ​ជួល​ឃា​.​តករ ឲ្យសម្លា.ប់ប្តី តម្លៃ ១០០០ ដុល្លា ៕

ប្រភព៖ Rin Ratanak

សូមទស្សនារូបភាពខាងក្រោម៖

ជនរងគ្រោះ
រូបភាព
ឃា.ត.ក.រ
ស្រ្តីជាប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]