ភ្នំពេញ៖ បើនិយាយដល់ អ្នកនាង ចោម ច័ន្ទ ជឿថាប្រិយមិត្តប្រាកដជាបានស្គាល់ ដោយនាងជាបុគ្គលមួយរូប ដែលមានភាពល្បីល្បាញ លើបណ្ដាញសង្គមហ្វេសប៊ុកអស់ជាច្រើនឆ្នាំ។ ម្យ៉ាវិញទៀត បើក្រឡេកមើលជីវិតឯកជនវិញ គេឃើញនាងកាន់តែប្រើជីវិតយ៉ាងហ៊ឺហា ជាពិសេសដើរលេងក្រៅប្រទេសជានិច្ច។ 

ជាមួយគ្នានេះដែរ អ្នកនាង ចោម ច័ន្ទ ជាបុគ្គលមួយរូប ដែលមហាជនតែងចាប់អារម្មណ៍ និងចូលចិត្តតាមដាន ខណៈដែលនាង តែងបង្ហោះពីរូបភាពកែសម្ផស្ស ដើម្បីបង្កើនសម្រស់ឲ្យរឹតតែស្អាត ក្មេងជាងមុន។ ហើយសម្រស់នាង ពេលនេះពិតជាស្រស់សោភាដូចចិត្ត ស្របពេលចំណាយលុយកែកុនមុខអស់យ៉ាងច្រើននោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង​ កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញអ្នកនាង ចោម ច័ន្ទ បង្ហាញសម្រស់ និងជីវិតឯកជនរបស់នាងជាមួយនឹងគូស្នេហ៍ ប៉ុន្តែថ្មីៗនេះ តារារូបនេះបានបង្ករភាពភ្ញាក់ផ្អើលដល់អ្នកលេងបណ្ដាញសង្គម ដោយនាងបានបង្ហោះរូបជាមួយនាងរីរូបស្អាតម្នាក់ ហើយនាងបានបញ្ជាក់ថាជាកូនស្រីបង្កើត។ បើមើលលកើរូបសម្រស់ កូនស្រីនាងពិតជាស្អាតផូរផង់ មានមន្តស្នេហ៍មិនចាញ់ម្ដាយប៉ុន្មានឡើយ រហូតហ្វេនៗចូលទៅcommentសរសើរពីសម្រស់នាងគ្រប់ៗគ្នាតែម្ដង៕​

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង ចោម ច័ន្ទ 
   អ្នកនាង ចោម ច័ន្ទ 
កូនស្រី អ្នកនាង ចោម ច័ន្ទ 
កូនស្រី អ្នកនាង ចោម ច័ន្ទ 
អ្នកនាង ចោម ច័ន្ទ និងកូនស្រី
អ្នកនាង ចោម ច័ន្ទ និងកូនស្រី
អ្នកនាង ចោម ច័ន្ទ និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចោម ច័ន្ទ