ភ្នំពេញ៖ ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក និង សាលាអន្តរជាតិ ស៊ីងហ្គាពួរ  (ខេមបូឌា) អុិនធើណេសិនណល អេឃើដឹមី ឯ.ក (ហៅកាត់ SCIA) មានសេចក្តីសោមនស្សរីកយាយ ក្នុងការចុះហត្ថលេខា លើអនុស្សរណៈ យោគយល់ដៃគូយុទ្ធសាស្រ្ត ក្នុងបំណងដើម្បីពង្រីក វិសាលភាពអាជីវកម្ម ផលិតផល និងសេវាកម្មដ៏ល្អជូនទៅ អតិថិជន នៃក្រុមហ៊ុនដៃគូទាំងពីរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រនេះ ភាគីទាំងពីរក៏កំពុងសហការរៀបចំ សន្និសីទភាពជាអ្នកដឹកនាំ របស់ស្ត្រីជាលើកដំបូង របស់សាលាអន្តរជាតិ SCIA នាថ្ងៃទី 25 ខែមីនា ឆ្នាំ 2023 ខាងមុខនេះ។

សន្នីសីទនេះទៀតសោត មានបំណងក្នុងការជុំរុញ និងផ្តល់ជាកម្លាំងទៅលើអ្នកដឹកនាំជាស្រ្តី នៅកម្ពុជា ក្នុងការដោះស្រាយបញ្ហានានាលើប្រធានបទផ្សេងៗដូចជា ការយកឈ្នះលើភាពភ័យខ្លាច ការគ្មានទំនុក ចិត្តលើខ្លួនឯង និងការអនុវត្តយុទ្ធសាស្ត្រឈានទៅរកការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ​។​

ពីសាលាអន្តរជាតិ​SCIA

SCIA គឺជាសាលាអន្តរជាតិមួយក្នុងចំណោយសាលាអន្តរជាតិកំពូលទាំង 10 ក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ ជូនកម្មវិធីសិក្សាស្តង់ដាសិង្ហបុរី និងខេមប្រ៊ីជ រួមបញ្ចូលគ្នា និងការរៀបចំសិស្សានុសិស្សអោយត្រៀមខ្លួន រួចរាល់សម្រាប់នាពេលអនាគត។

ដើម្បីកសាងអ្នកដឹកនាំនៅកម្ពុជានាពេលអនាគត, SCIA មានការអប់រំកម្រិត K-12 ការកសាង សម្ថតភាព ការអនុវត្តផ្ទាល់ និងសិក្ខាសាលា ។ លើសពីនេះលោកគ្រូអ្នកគ្រូ​ សាស្រ្តចារ្យសុទ្ធ សឹងតែមានបទពិសោធន៍ស្តង់ដាសិង្ហបុរី ដែលបានធ្វើអោយ SCIA ក្លាយជាស្ថាប័នអប់រំឈាន មុខគេនៅកម្ពុជា។

លោក Tan Wee Pin , នាយកគ្រប់គ្រង សាលាអន្តរជាតិ SCIA


ពីគម្រោងបុរី Dragon Land 598

ជាមួយគ្នានេះដែរ បុរី Dragon Land 598 ជាគម្រោងរស់នៅដ៏ប្រណិត និងដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ដែលបែងចែក ការរស់នៅរវាងផ្លូវសួនលំហែបែបធម្មជាតិ  និង ផ្លូវចរាចរណ៍ដែលធ្វើឲ្យ ការរស់នៅកាន់តែមាន ផាសុខភាព និង​សុវត្ថិភាព ។ រចនាបទនៃវីឡា នីមួយៗ មានបំពាក់នូវគ្រឿងបរិក្ខាទំនើប មានជណ្តើរយន្តឯកជន អាងហែលទឹក បន្ទប់កម្សាន្តនានា ប្រព័ន្ធសូឡា និងចំណតយានយន្តធំទូលាយ មិនត្រឹមតែប៉ុណ្ណោះ គម្រោងដ៏ប្រណិតនេះ មានមុខងារផ្សារ ភ្ជាប់ទំនាក់ទំនង រវាងសមាជិកគ្រួសារជាមួយសហគមន៍ និងសមាជិកគ្រួសារជាមួយ ធម្មជាតិ ដែលមានដើមឈើជា ច្រើនផ្ដល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹកដ៏ធំ កន្លែងហាត់ប្រាណ ក្លឹបនិងមជ្ឈមណ្ឌលកម្សាន្ត សួនកំសាន្តកុមារ និង កន្លែងវាយកូនហ្គោលផងដែរ ។

លោក Tang Qilong, នាយកប្រតិបត្តិ ក្រុមហ៊ុន ដ្រេហ្គន​ លេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]