ភ្នំពេញ៖ ឆ្នាំថ្មី ឆ្នាំសំណាង! ទទួលបានកាដូ និងអាំងប៉ាវនាំសំណាំង ជាមួយការផ្តល់ជូនជាពិសេស ដែលមិនធ្លាប់មានពី ផ្សារទំនើប អ៉ីអន ម៉ល ទាំង ៣ សាខា ដែលមានរហូតដល់ជាង ៣០០ ហាង និងមានការរៀបចំកម្មវិធីពិសេសៗជាច្រើនទៀត សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ។

កម្មវិធីលក់បញ្ចុះតម្លៃ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី ២០ មករា ដល់ថ្ងៃទី ២៤ មករា ឆ្នាំ២០២៣ ដែលមានរយ:ពេល ៥ ថ្ងៃ នៅ ផ្សារទំនើប អ៉ីអន ម៉ល ទាំង ៣ សាខាគឺ ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ, ផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី និង ផ្សារទំនើប អ៉ីអន ម៉ល មានជ័យ។

អតិថិជនក៏អាចថតរូបលេងកម្សាន្ត ជាមួយការតាំងដេគ័រសម្រាប់ពិធីបុណ្យចូលឆ្នាំចិនយ៉ាងស្រស់ស្អាតនៅក្នុង ផ្សារទំនើប អ៉ីអន ម៉ល ជាមួយនឹងការលេងហ្គេមសប្បាយៗ ដើម្បីទទួលបានរង្វាន់ជាច្រើនផងដែរ។ ហើយអ្វីកាន់តែពិសេសទៀតនោះ នឹងមានការសម្តែងម៉ុងសាយនៅតាមផ្សារទំនើបនីមួយៗ និងចែកអាំងប៉ាវសំណាងសម្រាប់ឆ្នាំថ្មីនេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ផ្សារទំនើប អ៉ីអន ម៉ល សូមជូនពរដល់អតិថិជនទាំងអស់ឱ្យជួបតែសេចក្តីសុខ ទទួលបានភាពជោគជ័យគ្រប់ការងារ និងជួបតែសំណាងល្អសម្រាប់ឆ្នាំថ្មី៕
កុំភ្លេចមកលេងនៅ ផ្សារទំនើប អ៉ីអន ម៉ល ទាំងអស់គ្នាណា៎!!!






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]