ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់សុខភាពច្រើន ដូចជា សុខភាពបេះដូង ខួរក្បាល ប្រព័ន្ធការពាររាងកាយ ហើយក៏ប៉ះពាល់ដល់សកម្មភាពការងារប្រចាំថ្ងៃរបស់យើងផងដែរ។ ដូច្នេះខាងក្រោម គឺជាអាហារអាចជួយទ្រទ្រង់ដល់សុខភាពយើង ក្រោយពេលគេងមិនបានគ្រប់គ្រាន់ម្ដង​ម្កាល។

១.ញ៉ាំអាហារសម្បូរជាតិកាល់ស្យូម

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើយើងគេងមិនគ្រប់គ្រាន់ គួរតែជ្រើសរើសអាហារណាដែរសម្បូរជាតិកាល់ស្យូម។ អាហារ​ទាំង​នោះ​មាន​ដូចជាពពួកបន្លែបៃតង គ្រាប់ធញ្ញជាតិ និង​ទឹកដោះគោស្រស់ជាដើម ព្រោះជាតិកាល់ស្យូមជួយដល់សុខភាពបេះដូង និងឆ្អឹង ពិសេសជួយដល់ចរន្ដឈាមឲ្យដំណើរការល្អ និងបង្កើនម៉ាសសាច់ដុំ។

២.ញ៉ាំអាហារសម្បូរជាតិដែក និងស័ង្កសី

អាហារសម្បូរជាតិដែក និងស័ង្កសី អាចជួយរក្សាសុខភាពយើងឲ្យល្អប្រសើរទោះយើងគេងមិនគ្រប់គ្រាន់ក៏ដោយ។ ព្រោះជាតិដែក ជួយដល់កោសិកាគ្រាប់ឈាមក្រហមឲ្យដំណើរការបានល្អពេញរាងកាយ ចំណែកជាតិស័ង្កសីល្អសម្រាប់គ្រាប់ឈាមស ដែលជាផ្នែកមួយយ៉ាងសំខាន់នៃប្រព័ន្ធការពារក្នុងរាងកាយ។ របបអាហារដែលសម្បូរសារធាតុទាំងពីរ មានដូចជា ពោត បន្លែបៃតង សាច់គោ គ្រាប់ធញ្ញជាតិ ទឹកដោះគោរស្រស់ សណ្ដែកខៀវ និងផ្សិត។

៣.ញ៉ាំអាហារសម្បូរជាតិទឹក

ការសិក្សាបានបង្ហាញថា អ្នកគេងមិនគ្រប់គ្រាន់ ឬគេងតិចជាង ៦ម៉ោង អាចប្រឈមបាត់បង់ជាតិទឹកដល់ទៅ ៥០% បើធៀបនឹងអ្នកបានគេងលើសពី ៧ម៉ោង។ ការថយចុះជាតិទឹកអាចធ្វើឲ្យយើងមានអាការៈ វិលមុខ ឈឺក្បាល និង​អស់កម្លាំង។ ដើម្បីបំពេញជាតិទឹកឲ្យគ្រប់គ្រាន់ យើងអាច ញ៉ាំអាហារដែលសម្បូរជាតិទឹក ឬក៏អាចញ៉ាំទឹកឲ្យបានច្រើន ក៏ល្អដែរ។

៤.ញ៉ាំអាហារ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន

ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងអាហារ ឬភេសជ្ជៈ អាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយការងងុយគេង។

៥.ខ្លាញ់អូមេហ្គា៣

ពពួកអាហារដែលផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ មានអត្ថប្រយោជន៍ចំពោះខួរក្បាល ជួយដល់ការចងចាំ និងជួយដល់សុខភាពបេះដូង។ ដូច្នេះសម្រាប់អ្នកគេងមិនបានគ្រប់គ្រាន់អាចស្វែងរកសារជាតិនេះនៅក្នុង ពពួកគ្រាប់ធញ្ញជាតិ ស៊ុត ខ្លាញ់ត្រី ផ្លែប៊ឺ សាច់ត្រីសាលម៉ុន និង​ធូណា​ជា​ដើម​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]