ភ្នំពេញ៖ ជាការពិតណាស់ ជាមួយនឹងបទចម្រៀងថ្មីរបស់ អ្នកមេម៉ាយ សេង សុខឃីម ដែលត្រូវបានគេស្គាល់ថា ជាអតីតគូស្នេហ៍របស់ តារាចម្រៀង នាយចឺម ដែលមានចំណងជើងថា «ហត់ទេ?» កំពុងទទួលបានការចាប់អារម្មណ៍ពី ហ្វេនៗជាច្រើន នៅលើបណ្ដាញសង្គម ជាមួយចង្វាក់ថ្មី ក៏ដូចជាស្ទីលច្រៀងរបស់នាង ផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ តាមរយៈបទចម្រៀងថ្មីមួយនេះ ពីអ្នកមេម៉ាយ សេង សុខឃីម បានធ្វើឲ្យមហាជន មានការលើកឡើងពីអត្ថន័យនៃបទចម្រៀងផ្សេងៗគ្នា រហូតដល់មានការរៀបរាប់ថា នេះអាចជាការ Diss Track ដល់អ្នកណាម្នាក់ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ មិនយូរប៉ុន្មាន បន្ទាប់ពីមានមតិរិះគន់ខ្លះៗពីអ្នកលេងបណ្ដាញសង្គមហើយនោះ អ្នកនាង សេង សុខឃីម ក៏បានចេញមកបកស្រាយចំពោះរឿងនេះ ដោយគ្រាន់តែបញ្ជាក់ថា បទចម្រៀងមួយនេះ ទាំងភ្លេង និងប៉ារ៉ូលចម្រៀង មានគ្រូភ្លេង និងអ្នកនិពន្ធជាអ្នករៀបចំតាក់តែងឡើង តែនាង គ្រាន់តែជាអ្នកច្រៀងទៅតាមបទចម្រៀង តែប៉ុណ្ណោះ៕
ប្រភពវីដេអូ៖ Soktyya0707
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]