ថៃ៖ អាចនិយាយបានថា ជាមួយនឹងដំណឹងបែ.ក.បា.ក់ស្នេហា របស់តារាស្រី Aum Patchrapa កាលពីថ្មីៗកន្លងទៅនេះ បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ និងធ្វើការតាមដាន ចំពោះសកម្មភាពផ្សេងៗរបស់នាង តែម្ដង។

ដោយឡែក ថ្មីៗនេះ តារាស្រី Aum បានបង្ហាញនូវសកម្មភាពថ្មីមួយទៀតហើយ បន្ទាប់ពីបាន​ធ្វើ​ដំណើរ​កម្សាន្ត សម្រាក​លំហែកាយ យ៉ាងរីករាយ ដែលកំពុងតែធ្វើឲ្យបណ្ដា អ្នកគាំទ្រជាច្រើនយកចិត្តទុកដាក់ មិនថាបានមើលឃើញ ពីទីកន្លែងថ្មីៗស្អាតៗនោះទេ ជាពិសេស ពួកគេក៏បានផ្ដោតអារម្មណ៍ទៅលើ រូបសម្រស់របស់នាង ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈនោះដែរ តារាស្រី Aum ក៏មិនភ្លេចបើក​បង្ហាញ​ពីភាព​គួរ​ឱ្យ​ស្រលាញ់​របស់​ខ្លួន នៅ​ក្នុង​ពេល​វិស្សមកាលមួយនេះ ជាមួយ​នឹងការបញ្ចេញនូវសម្រស់ ព្រមទាំង​រូបរាង ក្នុងស្ទាយ៍នារីពាក់​វ៉ែនតា ដែលកំពុងទាក់​ភ្នែក​ហ្វេនៗគ្រប់​គ្នា ព្រោះតែ​មើល​ទៅ​នាង នៅក្នុងស្ទាយ៍នេះ គឺពិតមានភាពវ័យក្មេង​ ដែលហាក់បី​ដូច​ជា​សិស្ស​វិទ្យាល័យ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

Aum
Aum
Aum
Aum
Aum
Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]