ស្រ្តប៊ឺរី​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​ពន្យារ​ភាព​ចាស់។ បន្ថែម​ពី​នេះ​ ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ Salicylic ដែល​អាច​ជួយ​ព្យាបាល​​មុន និង​ជំរុញ​ការ​ផលិត​ខូឡាជែន​នៃ​ស្បែក​ផង​ដែរ។ ​យ៉ាង​ណា​មិញ គ្នា​យើង​ខ្លះ​អាច​មាន​ប្រតិបត្តិ​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែ​ស្ត្រប៊ឺរី ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ឡើង​កន្ទួល ឬ​រលាក​ស្បែក​ ហេតុ​នេះ​ហើយ​ យើង​គួរ​សាក​លាប​នៅ​លើ​ស្បែក​​ជាមុន មុន​ពេល​ប្រើប្រាស់​រូបមន្ត​ម៉ាស​ផ្លែឈើ​ណា​មួយ។

​​​១. ស្ត្រប៊ឺរី និង​ក្រូច​ឆ្មារ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាស​ប្រភេទ​នេះ​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ និង​កម្ចាត់​បញ្ហា​ពណ៌​ស្បែក​មិន​ស្មើ​គ្នា។ ចូរ​​លាយ​ផ្លែ​ស្រ្តប៊ឺរី​ចំនួន​ពីរ​បី​ផ្លែ និង​​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាប​ព្រា​បាយ រួច​លាប​លើ​ផ្ទៃ​មុខ​រយៈពេល​១៥​នាទី សឹម​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។

២. ទឹក​ឃ្មុំ និង​ស្ត្រប៊ឺរី

កិន​ស្ត្រប៊ឺរី​ចំនួន​ពីរ​បី​ផ្លែ​ដោយ​ប្រើ​សម រហូត​ក្លាយ​ជា​ល្បាយ រួច​បន្ថែម​ទឹក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​បាយ និង​លាប​លើ​ផ្ទៃ​មុខ​រយៈពេល​១៥​នាទី បន្ទាប់​មក​​លាង​ជម្រះ​​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ទឹក​ឃ្មុំ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​មាន​តួនាទី​ជា​ប្រឆាំង​នឹង​ជាតិ​ពុល​នៃ​ស្បែក​ និង​ការ​កើត​មុន។

៣. ​ស្ត្រប៊ឺរី និង​ម្សៅ​កាកាវ

ចំណែក​រូបមន្ត​ម៉ាស​មុខ​ដ៏​ពេញនិយម​មួយ​ទៀត គឺ​ល្បាយ​ស្រ្តប៊ឺរី​ជាមួយ​នឹង​ម្សៅ​កាកាវ និង​ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​បាយ។ ចូរ​លាប​លើ​ផ្ទៃ​មុខ​រយៈពេល​១៥​នាទី រួច​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ រូបមន្ត​មួយ​នេះ អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ទន់​រលោង។

ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ គ្នា​យើង​អាច​លាប​ម៉ាស​ផ្លែឈើ​នេះ ម្តង​ ឬ​២​ដង​ក្នុង​មួយ​សប្តាហ៍ ទើប​ជា​ការ​ប្រសើរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]