បរទេស៖ ក្រុមចម្រៀងនារី BLACKPINK បានធ្វើការប្រគុំតន្រ្តីទេសចរណ៍របស់ពួកគេ នៅលើពិភពលោក ដែលបានធ្វើឲ្យ មានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនោះ រូបភាពថ្មីៗរបស់ពួកគេ បានចែកចាយទៅនឹងសកម្មភាព នៅពេលវត្តមានការប្រគុំតន្រ្តី ទៅតាមបណ្តារបស់ប្រទេសទាំងនោះ។

ជាក់ស្តែង ក្នុង​រូបភាពជាច្រើនសន្លឹក ទៅនឹងការបង្ហាញ របស់សមាជិក BLACKPINK កូនពៅ Lisa បានទទួលបានការទាក់ទាញជាខ្លាំង ជាមួយលេងស្ទាយ៍ម៉ូដសក់ចុងក្រោយ នៃម៉ូដសក់សេះប្រចាំត្រកូលរបស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងការបញ្ចេញមតិដែលមិនចេះរីងស្ងួត ដែលលើកយកមកនិយាយធ្វើជាប្រធានបទនោះ ដែលបានបង្ហាញ ជាមួយនឹងម៉ូដសក់សេះថ្មី កាត់ស្ទើរៗ ខ្លីៗ ដែលតារាស្រីរូបនេះ ហាក់បីដូចជាកាត់ខ្លួនឯង បានធ្វើឲ្យហ្វេនៗ មានការហួសចិត្តជាខ្លាំង មិនដឹងថានេះពិតឬយ៉ាងណានោះទេ តែតារាស្រីកើត ១៩៩៧ រូបនេះ​តែស្អាត ឃ្យូតថែមមួយកម្រិតទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Lisa
Lisa
Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]