ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងអំឡុងសប្ដាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. តំបន់ទំនាបកណ្ដាល

-សីតុណ្ហភាពអប្បបរមាន មានពី ១៨-២២ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ អង្សារសេ

-អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ។  

២. តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមា មានពី ១៥-២០ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ អង្សារសេ

-អាកាសធាតុអាចចុះត្រជាក់ពី មធ្យមទៅខ្លាំង ។ ពិសេស ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧ អង្សារសេ នៅពេលព្រឹកនិងនៅពេលយប់។

៣. តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សារសេ-

សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ អង្សារសេ

-នឹងអាចមានខ្យល់បក់បោក លាយឡំ និងរលកសមុទ្រខ្ពស់៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្ដីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]