អំបិលជាជាតិរ៉ែមួយប្រភេទដែលរាងកាយយើងត្រូវការជាប្រចាំផងដែរ ព្រោះវាមានតួនាទី ជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ជួយបំពេញមុខងារប្រព័ន្ធប្រសាទ និង ជំនួយសាច់ដុំ។ ក៏ប៉ុន្ដែប្រសិនបើយើងញ៉ាំអំបិលច្រើន នោះវានឹងបណ្ដាលឲ្យប៉ះពាល់ដល់បេះដូងវិញដែរ។
លោកវេជ្ជបណ្ឌិត Dr. Laffin នៃមន្ទីពេទ្យ Cleveland បានលើកឡើងថា ការញ៉ាំអំបិលច្រើន ឬអាហារដែលមានជាតិប្រៃខ្លាំង អាចប្រឈមឲ្យកើតមានបញ្ហាចាល់ជាតិទឹកក្នុងរាងកាយ ក៏ជាផ្នែកមួយវិវត្ដទៅរកការលើសសម្ពាធឈាម។ ការលើសសម្ពាធឈាម អាចជាហានិភ័យខ្ពស់កើតជំងឺគាំងបេះដូង ខ្សោយបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះគួរតែកាត់បន្ថយទម្លាប់ការញ៉ាំប្រៃ ញ៉ាំកាន់តែតិច កាន់តែល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិតបានណែរនាំទៀតថា សម្រាប់អ្នកដែលមានសុខភាពធម្មតា ការញ៉ាំអំបិលអាចកំណត់នៅក្រោម ២ ៣០០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ចំណែកអ្នកមានសុខភាពប្រឈមកើតជំងឺលើសឈាម ឬអ្នកមានជំងឺបេះដូងស្រាប់ អាចកាត់បន្ថយនៅក្រោម ១ ៥០០ មិល្លីក្រាម ក្នុងមួយថ្ងៃ។
អ្នកជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ប្រឈមគ្រោះថ្នាក់ប្រសិនបើមិនអាចកាត់បន្ថយការញ៉ាំប្រៃ ឲ្យនៅកម្រិតទាបបំផុតទៅតាមការណែនាំរបស់គ្រូពេទ្យ។
តើការញ៉ាំប្រៃអាចប៉ះពាល់ដល់សុខភាពមនុស្សចាស់ដែរទេ?
ការញ៉ាំប្រៃក៏ជះឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្សចាស់ផងដែរ ពិសេសចាប់ពីវ័យ៦០ឆ្នាំ ឡើងទៅ។ ឈានដល់វ័យកាន់តែចាស់ ការញ៉ាំប្រៃអាចប៉ះពាល់សុខភាព ដូចជាប្រឈមជំងឺលើសសម្ពាធឈាម ជំងឹបេះដូង ប៉ះពាល់ដល់សរសៃឈាមខួរក្បាល ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងងាយប្រឈមកើតជំងឺមហារីក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]