ថៃ៖ ជាការពិតណាស់ អាចនិយាយបានថា នេះគឺជាទំនាក់ទំនងស្នេហាដ៏ស្អិតរមួត រវាងតារាស្រី Kimberley និង លោក Mark Prin បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នា ប្រមាណជាង១០ឆ្នាំមកនេះ ព្រមទាំងកំពុងតែរៀបចំ និងត្រៀមខ្លួនចូលរោងជ័យ បន្ទាប់ពីខាងប្រុសបានសុំរៀបការ កាលពីឆ្នាំមុននេះ។

ដោយឡែក ជាមួយនឹងទំនាក់ទំនងច្រើនឆ្នាំមកនេះ បើក្រឡេកមកមើលពី ភាពផ្អែមល្ហែមវិញ ក៏មិនចាញ់គ្នានោះឡើយ ជាពិសេស គូស្នេហ៍មួយគូនេះ តែងតែបើកបង្ហាញពីសកម្មភាពកម្សាន្តរបស់ខ្លួន ជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ជារៀងរាល់ឆ្នាំ ខណៈក្នុងឱកាស នៃថ្ងៃខួបកំណើត របស់តារាស្រី Kimberley គូស្នេហ៍របស់នាង លោក Mark Prin ក៏បានបង្ហោះសារយ៉ាងល្អូនល្អើន ជូនពរនាងជាហូរហែរ ដែលត្រូវបានហ្វេនៗ បានកត់សម្គាល់ឃើញថា មិនមានឆ្នាំណាដែលរំលងនោះទេ គឺចាប់ពីឆ្នាំ ២០១៣ កាលពីពេលដែលពួកគេបានទាក់ទងគ្នាដំបូងៗ រហូតមកទល់នឹងបច្ចុប្បន្ន នៅក្នុងឆ្នាំ ២០២៣ នេះ តែម្ដង៕

ប្រភព៖ Home Markim Cambodia

សូមទស្សនារូបភាពខាងក្រោម៖ 

Kimberley
Kimberley
Kimberley
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]