ភ្នំពេញ៖ TECNO Mobile ជាស្លាកសញ្ញាបច្ចេកវិទ្យាឈានមុខមួយ មានប្រតិបត្តិការជាង 50ប្រទេស និង តំបន់លើ ​5ទ្វីប។ ឈានចូលមកទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ 2018 Tecno ទទួលបានការគាំទ្រពីសំណាក់អតិថិជនទូទៅជាពិសេសលើ ស៊េរី POVA និងស៊េរី Spark ដោយហេតុដូច្នេះហើយទើប Tecno នាំយកម៉ូឌែលថ្មីមួយទៀតមានតម្លៃសមរម្យស៊េរី Spark ចូលមកទីផ្សារប្រទេសកម្ពុជាបន្ថែមទៀតនោះគឺ SparkGo 2023។

ភាពសាមញ្ញ និងដំណើរការរលូន ពិតជាមិនដែលហួសសម័យនោះទេ ប្រៀបដូចជា SparkGo 2023 ភ្ជាប់ជាមួយនឹងអង្គចងចាំ 3GB បូកបន្ថែមនឹងអង្គចងចាំបន្ថែម 3GB ទៀត ដែលស័ក្តិសមបំផុតនឹងអ្នកប្រើប្រាស់ទូរស័ព្ទដៃឆ្លាតវៃ សម្រាប់លេងបណ្តាញសង្គម ថតរូប ឬវីដេអូ ស្តាប់តន្ត្រី ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមត្ថភាពខាងក្នុងរបស់ SparkGo 2023 មិនត្រឹមតែចំណុចល្អមួយមុខ សម្រាប់ម៉ូឌែលនេះប៉ុណ្ណោះទេ លក្ខណៈសម្បត្តិដែលធ្វើឲ្យ SparkGo2023 កាន់តែលេចធ្លោនោះគឺ ការរចនា​លេចចេញរូបរាងជ្រុង និងមានផ្នត់ជារាងធរណីមាត្រ ធ្វើឲ្យម៉ូឌែលនេះមើលទៅទាន់សម័យ និងថ្លៃថ្នូរ។ ម៉ូឌែលនេះមានពីរពណ៌ នោះគឺ ពណ៌ខ្មៅ និង ពណ៌ខៀវ។

ម្យ៉ាងវិញទៀត ទោះបីជាម៉ូឌែលនេះស្ថិតក្នុងលំដាប់ទូរស័ព្ទថវិការក៏ដោយ បច្ចេកវិទ្យាដែលភ្ជាប់មកជាមួយនឹងម៉ូឌែលនេះល្អគួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងថាមពលថ្ម 5000mAh ខ្សែសាក USB Type-C អ្នកប្រើប្រាស់អាចលេងអ៊ីនធើណិត បណ្តាញសង្គម បានពេញមួយថ្ងៃដោយមិនចាំបាច់សាកថ្មឡើយ។ ជាពិសេសម្រាប់អ្នកដែលចូលចិត្តថតរូប SparkGo 2023 បំពាក់មកជាមួយនឹងកាមេរ៉ា 13MP កាមេរ៉ាប្រាជ្ញាសិប្បនិម្មិតពីរគ្រាប់កម្រិតរូបភាពច្បាស់ ផ្តិតយករូបភាពស្រស់ស្អាតគ្រប់ពេល។

ប្រសិនបើអ្នកចូលចិត្តមើលវីដេអូ ឬភាពយន្តតាមរយៈទូរស័ព្ទដៃ SparkGo2023 ផ្តល់ជូនអេក្រង់ធំ 6.56” អ៊ីង កម្រិតរូបភាពច្បាស់ទាំងនៅកន្លែងដែលមានពន្លឺខ្លាំង និងពន្លឺតិចដូចជាពេលយប់ជាដើម។ អេក្រង់បំពាក់បច្ចេកវិទ្យា​ប្រាជ្ញាសិប្បនិម្មិត បន្ថយពន្លឺស្វ័យប្រវត្តិ និងមុខងារការពារភ្នែកកាត់បន្ថយការឈឺភ្នែកនៅពេលប្រើប្រាស់ទូរស័ព្ទ។

SparkGo 2023 តម្លៃត្រឹមតែ 89ដុល្លារ ផ្តល់ជូនលក្ខណៈសម្បត្តិល្អបំផុតសម្រាប់អ្នកប្រើប្រាស់ និងរូបរាងដ៏ស្រស់ស្អាត។ សម្រាប់អតិថិជនជាវអំឡុងពេលចេញលក់ដំបូងនេះ នឹងទទួលបានកាដូពិសេស ស្តុកមានកំណត់ ជាវមុនទទួលបានមុន។

អតិថិជនអាចរកជាវបាននៅតាមហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខ 077 638 806 ឬផ្ញើសារមកកាន់ហ្វេសបុកផ្លូវការរបស់យើង៖ https://www.facebook.com/TECNOMobileCambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]