មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ក្រចក​​ប្រែ​ទៅ​ជា​ពណ៌​លឿង​ អាច​បណ្តាល​មក​ពី​ការ​លាប​ថ្នាំ​ក្រចក​ច្រើន​ជ្រុល​ ឬ​ថែទាំ​ក្រចក​មិន​ត្រឹមត្រូវ។ យ៉ាង​ណា​មិញ ប្រសិន​បើ​គ្នា​យើង​ប្រឈម​នឹង​បញ្ហា​ក្រចក​ឡើង​ពណ៌​លឿង​ និង​​ស្រអាប់​​មិន​ភ្លឺ​រលោង អាច​ដោះស្រាយ​តាម​វិធី​ងាយ​ៗ​ខាង​ក្រោម​នេះ។

១. ត្រាំ​ក្រចក​នៅ​ក្នុង​ទឹក​ក្រូច​ឆ្មារ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ច្របាច់​ក្រូច​មួយ​ផ្លែ​ទៅ​ក្នុង​ចាន​គោម​ ដោយ​បន្ថែម​ទឹក​ត្រជាក់​​បន្តិច រួច​ត្រាំ​ម្រាម​ដៃ​​នៅ​ក្នុង​ទឹក​នោះ​រយៈពេល​ពីរ​បី​នាទី។ បន្ទាប់​មក​ ទុក​ឲ្យ​ស្ងួត​សិន​ ទើប​លាង​សម្អាត​ដៃ​ធម្មតា​។ ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ក្រចក​ភ្លឺ​រលោង​ និង​កម្ចាត់​ជាតិ​ពណ៌​ចេញ​ពី​ក្រចក។

២. ប្រើ​វីតាមីន​E

ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​អាច​ប្រើ​អាហារ​បំប៉ន​ដែល​ផ្ទុក​វីតាមីន​E ដើម្បី​កម្ចាត់​បញ្ហា​ក្រចក​លឿង។ ក្រៅ​ពី​នេះ ការ​ម៉ាស្សា​ក្រចក​ជាមួយ​នឹង​ប្រេង​អាល់ម៉ុន​ដែល​សម្បូរ​​ទៅ​ដោយ​វីតាមីន​E ក៏​មាន​អត្ថប្រយោជន៍​ជួយ​កម្ចាត់​ស្នាម​ពណ៌​លឿង​នៃ​ក្រចក​ដូច​គ្នា។

៣. ប្រើ​ថ្នាំ​ដុស​ធ្មេញ

វិធីសាស្ត្រ​មួយ​ទៀត គឺ​លាប​ថ្នាំ​ដុស​ធ្មេញ​ស្តើង​នៅ​លើ​ក្រចក​ ដោយ​ទុក​ចោល​រយៈពេល​ប្រហែល​១០​នាទី។ ក្រោយ​មក​ យក​ច្រាស់​ដុស​ធ្មេញ ឬ​ច្រាស់​ដុស​ក្រចក​ មក​ត្រដុស​លើ​ក្រចក​ថ្នម​ៗ ដើម្បី​ឲ្យ​ក្រចក​ភ្លឺ​ថ្លា​ឡើង​វិញ។ ចុង​ក្រោយ​ គ្នា​យើង​ត្រូវ​ប្រើ​សំឡី​​ជូត​មុខ​សើម​ មក​សម្អាត​ក្រចក​ឲ្យ​បាន​ស្អាត​ល្អ។

៤. គន្លឹះ​ថែទាំ​អនាម័យ​ក្រចក

  • ម៉ាស្សា​ក្រចក​ដៃ និង​ក្រចក​ជើង​ជាមួយ​ប្រេង​អូលីវ​ម្តង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​ក្រចក​មាន​សុខភាព​ល្អ និង​ភ្លឺ​រលោង
  • កាត់​តម្រឹម​ក្រចក​ជា​ទៀងទាត់
  • ប្រើ​សេរ៉ូម​ក្រចក​
  • ជៀសវាង​ប្រើ​ថ្នាំ​លាប​ក្រចក​​​ដែល​មាន​ពណ៌​ដិត​ខ្លាំង
  • ជៀសវាង​ខាំ​ក្រចក
  • លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ នៅ​ពេល​ដៃ​កខ្វក់
  • ទុក​ឲ្យ​ក្រចក​ស្ងួត និង​ស្អាត​ល្អ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]