ភ្នំពេញ៖ តារាសម្តែងដ៏ល្បីល្បាញកាលពីជាងដប់ឆ្នាំមុន អ្នកនាង សឿ សុធារ៉ា បានរងព្យុះជីវិតយ៉ាងមួយទំហឹង រហូតធ្វើឲ្យបាត់បង់ស្ទើគ្រប់យ៉ាង រាល់ថ្ងៃសល់តែខ្លួនមួយ និងកូនតូចៗប្រុសស្រីពីរនាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីរងព្យុះជីវិតជាបន្តបន្ទាប់ ពេលនេះ សឿ សុធារ៉ា ហាក់បានស្រាកស្រានធូរស្បើយ ហើយងាកមកប្រឡូកក្នុងសិល្បៈវិញ ជាមួយនឹងលេចវត្តមានក្នុងរឿងភាគបុរាណ «ម្ចាស់កីតម្បាញ» ដែលដឹកនាំដោយលោក កៅ សីហា កំពុងត្រៀមចាក់ផ្សាយ ដើមខែកុម្ភៈ 2023 ខាងមុខនេះ។

តាមរយៈឈុតខ្លីៗក្នុងរឿងភាគមួយនេះ សឿ សុធារ៉ា នៅតែត្រូវបានមហាជនស្ញើចសរសើរនៅភាពប៉ិនប្រសប់ ក្នុងការសម្តែងដែលត្រូវចាយទឹកភ្នែកយ៉ាងជោគជាំ។

គួរបញ្ជាក់ផងដែរថា រឿង «ម្ចាស់កីតម្បាញ» ជារឿងភាគបុរាណដែលស្ថិតនៅក្នុងសម័យលង្វែក កំពុងតែត្រៀមចាក់ផ្សាយជូនទស្សនាចាប់ទីថ្ងៃទី6 កុម្ភៈ 2023 នេះហើយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]