ភ្នំពេញ៖ កាលពីថ្ងៃពុធ 5 កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសាករាជ 2566 ត្រូវនឹងថ្ងៃទី 26 ខែមករា ឆ្នាំ 2023 កន្លងទៅនេះ X-CAM បានរៀបចំពិធីសន្និសិទ្ធសារព័ត៌មាន ការប្រកាសជាសាធារណៈអំពីការរៀបចំព្រឹត្តិការណ៍ X-CAM EDM FESTIVAL រវាងក្រុមហ៊ុន ZAAP World និង X-Cam។ ពិធីសន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival និងលោក Teppawan Kaniworapan តំណាងក្រុមហ៊ុន ZAAP World Thailand ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងអ្នកសារព័ត៌មានជាច្រើនរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន លោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival មានប្រសាសន៍ថា កំពូលមហាព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះ នឹងធ្វើការបង្ហាញជូនលោកអ្នកនូវការសម្តែងដ៏អស្ចារ្យរបស់ឌីជេដ៏ល្បីល្បាញលំដាប់ពិភពលោក Top 10 រួមមានលោក Timmy Trumpet មកពីប្រទេសអូស្រ្តាលី, R3HAB មកពីប្រទេសម៉ូណាកូ លោក WUKUNG មកពីប្រទេសសឹង្ហបុរី Blasterjaxx Garmiani, 22Bullets , Amber Na, Get Looze, HYDE, Juicy M, KARTYPARTYY, Kura, Dj Maily, និងDJ Peipei។

លោក ស៊ី ម៉េងម៉េង បានបន្តឱ្យដឹងថា ដោយមើលឃើញពីសន្ទុះនៃការគាំទ្ររបស់អ្នកស្រឡាញ់ចង្វាក់អេឡិចត្រូនិចនៅកម្ពុជា ក៏ដូចជាមានការចូលរួមឧបត្ថមជ្រោមជ្រែងពីសំណាក់ដៃគូជាច្រើនជាពិសេសក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ហើយក៏ដើម្បីអបអរទិវានៃក្តីស្រឡាញ់ខាងមុខនេះ​​ X-CAM FESTIVAL បានផ្តល់ជូននូវប្រូម៉ូសិន DOUBLE THE LOVE យ៉ាងពិសេសដោយសំបុត្ររយៈពេល ១ថ្ងៃ មានតម្លៃ​ ២០ ដុល្លារ និង​សំបុត្រចូលរួមរយៈពេល ២ថ្ងៃ មានតម្លៃ ៣៥ ដុល្លារ​ ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។

លោកអ្នកអាចរកជាវសំបុត្របានតាមរយៈ App LIVE by Wonderpass ឬតាមគេហទំព័រ WWW.XCAMFESTIVAL.COM

សារជាថ្មីម្តងទៀតព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 10-11 ខែកុម្ភៈ ឆ្នាំ2023 នៅកោះពេជ្រ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម និងវឌ្ឍភាពនៃការរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការចុះឈ្មោះទិញសំបុត្រ សូមតាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ព្រឹត្តិការណ៍ X-CAM EDM FESTIVAL និងនៅលើបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ក្រុមហ៊ុន ហនុមាន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]