ថៃ៖ គឺជាគូស្នេហ៍ដ៏ល្បីមួយគូនៅក្នុងវិស័យសិល្បៈកម្សាន្តថៃ ដែលបណ្ដាហ្វេនៗចូលចិត្តតាមដានមិនចាញ់គូស្នេហ៍ដទៃផ្សេងទៀត រវាងតារាស្រី Yaya និង លោក Nadech ដែលអ្នកទាំងពីរបានសាងទំនាក់ទំនងដ៏ផ្អែមល្ហែមជាច្រើនឆ្នាំមកនេះ រហូតធ្វើឲ្យអ្នកគាំទ្រកំពុងរងចាំពីដំណឹងល្អរបស់អ្នកទាំងពីរ។
ដោយឡែក ថ្មីៗនេះ តារាស្រី Yaya ស្រាប់តែបានចេញមកទាញយកចំណាប់អារម្មណ៍ទស្សនិកជនជាខ្លាំង ក្រោយពីបានបើកបង្ហើប អំពីពេលវេលាដ៏ល្អូកល្អើនរបស់ខ្លួន និងគូស្នេហ៍ ជាមួយនឹងដំណើរទៅកម្សាន្ត នៅប្រទេសស្វីស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យយកចិត្តទុកដាក់នោះគឺ តារាស្រីរូបនេះ បានបង្ហាញនៅក្នុងបទសម្ភាសន៍ថា គូស្នេហ៍របស់ខ្លួន លោក Nadech បានធ្វើការភ្ញាក់ផ្អើលយ៉ាងពិសេសដល់នាង ដោយបានជូនខ្សែកពេជ្រជាកាដូ ក្នុងឱកាសគម្រប់ខួបស្នេហ៍ ១១ឆ្នាំ។ ជាពិសេស នាងថែមទាំងបានបញ្ជាក់ទៀតថា ខ្សែកពេជ្រមួយនេះ គូស្នេហ៍របស់នាង លោក Nadech បានចេញម៉ូតដោយខ្លួនឯងសម្រាប់នាង ដែលធ្វើឲ្យតារាស្រីរូបនេះ ពេញចិត្តជាទីបំផុត៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]