ភ្នំពេញ៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរី និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា បានប្រកាសជាផ្លូវការពីការបើកសម្ពោធសាខាបាត់ដំបង ដែលទើបនឹងផ្លាស់ប្តូរទីតាំងថ្មី ជាមួយនឹងរូបរាងថ្មី ក៏ដូចជាផ្តល់ជូននូវសេវាធនាគារពេញលេញដល់អតិថិជនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាខាធនាគារពេញលេញមួយនេះ ក៏បានភ្ជាប់មកជាមួយនឹងបរិយាកាសដ៏សមប្រកប និងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបជាច្រើនផ្សេងទៀត ដែលនឹងធានាបានថា អតិថិជនទាំងអស់ទទួលបានសេវាកម្មធនាគារកាន់តែល្អប្រសើរ។
លោក Lee Yong Man សមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា ៖
លោក Lee Yong Man ក៏បានបន្ថែមទៀតថា៖
សាខាបាត់ដំបងរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារធ្វើការកែប្រែឲ្យក្លាយទៅជាសាខាដែលបើកបម្រើសេវាធនាគារពេញលេញ។ សាខាដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើនទៅតាមតម្រូវការអតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខ្នាតតូច និងមធ្យម និងបុគ្គល។
សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖
•
ហិរញ្ញប្បទានពាណិជ្ជកម្ម
•
មូលប្បទានបត្រធនាគារ
•
សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
• ផលិតផល
និងសេវាផ្សេងៗ។
សាខាបាត់ដំបង ត្រូវបានរចនាឡើងយ៉ាងប្រណិត ទាំងរូបរាងអគារ និងបញ្ជរសម្រាប់បម្រើអតិថិជន ក៏ដូចជាចំណតរថយន្តដ៏ធំទូលាយ បន្ទប់ពិភាក្សាដែលបានរៀបចំយ៉ាងល្អ និងបញ្ជរជាច្រើនដើម្បីផ្តល់សេវាកម្ម ដែលមានស្តង់ដារខ្ពស់ដល់អតិថិជនប្រកបដោយផាសុកភាព និងឯកជនភាព។ លើសពីនេះ បុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលបម្រើសេវាកម្ម ផ្សេងៗទៅកាន់អតិថិជន ដែលធានាបាននូវភាពច្បាស់លាស់ ត្រឹមត្រូវ និងលឿនរហ័សទាន់ចិត្ត ដើម្បីស្របទៅនឹង គោលការណ៍ប្រតិបត្តិការរបស់ធនាគារគឺ “អតិថិជនជាចំបង” ពោលគឺធានាបានថា អតិថិជនទាំងអស់ទទួលបានសេវាកម្មដ៏ល្អឥតខ្ចោះពីធនាគារ។
ដើម្បីអបអរសាទរការបើកដំណើរការសេវាកម្មធនាគារពេញលេញនៃសាខាបាត់ដំបង អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។
សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖ ០៨៦ ៩៣០ ០០០ / ០៨៩ ៩៨៩ ៨១៨ (២៤/៧)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]