ព្រះសីហនុ៖ អាចនិយាយបានថា សិល្បការិនីដ៏ល្បីអ្នកនាង នៅ សូនីតា និងអ្នកនាង ឌុច លីដា ក្រោយរៀបការបង្កើតគ្រួសារ និងមានកូនប្រុសរៀងៗខ្លួនរួចមក គេឃើញអ្នកម៉ាក់សម័យថ្មីទាំងពីររូបនេះ មិនសូវបង្ហាញមុខលើវិស័យសិល្បៈច្រើនដូចមុនៗឡើយ ខណៈមានកូនតូចដែលត្រូវមើលថែនោះ។
ទន្ទឹមនឹងមានកូនតូច មិនថាអ្នកនាង នៅ សូនីតា ឬអ្ន្កកនាង ឌុច លីដា នោះទេគឺសិទ្ធសឹងតែរវល់រៀងៗខ្លួន ប៉ុន្តែថ្មីៗនេះ អ្នកទាំងពីរបានណាត់គ្នា ចេញទៅដើរលេងកម្សាន្ត ព្រមទាំងយកកូនតូចទៅផងដែរ។ ចំណែកដំណើរកម្សាន្តបែបមិត្តភ័ក្ដិរបស់តារាស្រីពីរូបនេះ មើលទៅពិតជាមានភាពរីករាយ និងស្នាមញញឹមយ៉ាងពេញទំហឹងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ស្របពេលបានទៅដើរលេងជុំគ្នា និងបាននាំកូនៗរបស់ខ្លួនទៅជាមួយនោះ គេសង្កេតឃើញថា អ្នកមម៉ាក់សម័យថ្មីតាំងពីរដួងនេះ មិនបានបង្ហាញវត្តមានស្វាមីឡើយ។ តែទោះបីជាយ៉ាងណា ក៏អ្នកនាង នៅ សូនីតា និងអ្នកនាង ឌុច លីដា លេងយ៉ាងសប្បាយ ហើយថែមបង្ហាញភាពភាពស្និទ្ធស្នាលជាមួយគ្នាទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]