ភ្នំពេញ៖ តារាចម្រៀងកំពុងពេញប្រជាប្រិយ ឈីន រតនៈ កំពុងតែល្បីពេញសាច់ខាងបទចម្រៀង ដែលភាគច្រើនសុទ្ធតែទទួលបានការគាំទ្រយ៉ាងផុសផុលរាល់បទចម្រៀងរបស់នាងដែលបានចេញ។

ថ្មីៗនេះ តារាចម្រៀងកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ ឈីន រតនៈ បានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ដោយនាងបានចេញសម្តែងរឿងភាគជាលើកដំបូងបំផុតក្នុងវិថីសិល្បៈមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឈុតយ៉ាងកម្សត់ឈឺចិត្តមួយក្នុងរឿង «ព្រលិតលំចង់» ដែលបានបង្ហាញពីការប្រមាថរបស់ប្អូនចំពោះបងបង្កើត ឈីត រតនៈ លេងចូលតួបានយ៉ាងកម្សត់ស្រក់ទឹកភ្នែកម៉ាត់ៗតែម្តង។

រឿង «ព្រលិតលំចង់» កំពុងតែចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស​ HDTV រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 7-8យប់៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]