សៀមរាប៖ សួស្ដីអ្នកទាំងអស់គ្នា​នៅលើទឹកដីអច្ឆរិយខេត្តសៀមរាប! កាលពីថ្ងៃទី 28 ខែកមរា ឆ្នាំ2023 ក្រុមហ៊ុនស្រាបៀរ GANZBERG ពិតជាមានកិត្តយស និងក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ អង្ករខ្មែរ ទទួលបានជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏អស្ចារ្យ GANZBERG Music Festival 2023 យើងនឹងមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់ជួរមុខជាច្រើនរូប សិល្បករ​​​​​ RAP កំពុងពេញនិយម ឡើងមកអង្រួនលើឆាកតន្ត្រីទាំងមូល ហើយពួកគាត់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់នូវភាពសប្បាយរីករាយ និងការកម្សាន្តជាជូនអ្នកទាំងអស់គ្នា។

បន្ថែមពីលើនេះទៀត ក៏មានការតាំងបង្ហាញពិព័រណ៍ស្រូវស្រែ រូបភាព ប្រមូលផ្តុំផលិតផលច្នៃពីអង្ករ មុខម្ហូបរាប់រយស្តង់​ជាមួយការដើរបង្ហាញម៉ូត ពីវត្តមានបវរកញ្ញាពិភពលោកទាំង 26 ប្រទេស។

ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ អ្នកទាំងអស់គ្នាក៏អាចចែករំលែកក្តីស្រឡាញ់ជាមួយបងប្អូន មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ដោយរីករាយក្រេបយករសជាតិដ៏ឈ្ងុយឆ្ងាញ់កម្រិតពិភពលោករបស់ស្រាបៀរ GANZBERG។

មហាព្រឹតិ្តការណ៍ប្រគំតន្រ្ដី GANZBERG Uber Music Festival 2023 នាមាត់ស្ទឹង ខេត្តសៀមរាប នៅថ្ងៃទី29 ខែមករា ឆ្នាំ2023 តោះមកជួបគ្នាយប់នេះទាំងអស់គ្នាថែមទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]