ថៃ៖ ក្រោយពីបានសម្រាលកូនរួចហើយ អាចនិយាយបានថា តារាស្រី Due Arisara កាន់តែទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជន ជាមួយនឹងសកម្មភាពផ្សេងៗដែលនាងបានបង្ហាញនៅលើបណ្ដាញសង្គម ជាពិសេស ជាមួយនឹងការលេងស្ទាយ៍តុបតែងខ្លួនយ៉ាងទាន់សម័យរបស់នាង តែម្ដង។
ដោយឡែក ថ្មីៗនេះវិញ តារាស្រីរូបនេះ នៅតែអាចអង្រួនចិត្តអ្នកគាំទ្របានដូចដើម បន្ទាប់ពីបានបង្ហាញនូវរូបភាពថ្មីយ៉ាងស្រស់សោភា ដែលជាការបង្ហាញសកម្មភាពមើលកូនជាទីស្រលាញ់របស់ខ្លួន។ ប៉ុន្តែនៅក្នុងនោះ តារាស្រី Due បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ជាមួយនឹងការតុបតែងខ្លួន បង្អួតរូបរាង និងសម្រស់យ៉ាងស្រស់ស្អាត សាកសមទាំងព្រម មិនថាជាម៉ូតសក់ សម្លៀកបំពាក់ និងការតែងមុខមាត់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ក្រោយពីបានមើលឃើញហើយ បណ្ដាហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បានបង្ហាញពីការសរសើរ និងការពេញចិត្តចំពោះនាង ពីរូបរាងដ៏ស្រស់ស្អាត និងក្មេងជាងវ័យ ព្រមទាំងមានភាពទាក់ទាញមិនចាញ់កាលពីនៅវ័យក្រមុំនោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]