ភ្នំពេញ៖ អាចនិយាយបាន អស់រយៈពេល៣ឆ្នាំមកហើយ ដែលតារាសម្ដែងប្រុសសង្ហាលោក ស្រេន វុធថា បានភ្ជាប់ពាក្យជាមួយនឹងកញ្ញា ជាស្រីរ័ត្ន។ ស្របពេលដែលភ្ជាប់ពាក្យ មានមហាជនជាច្រើន បានចូលរួមអបអរសាទរទៅកាន់អ្នកទាំងពីរគ្រប់ៗគ្នា។

ពិតណាស់ ក្រោយមានឈ្មោះជាគូដណ្ដឹងនឹងគ្នា លោក ស្រេន វុធថា រួមជាមួយនឹងកញ្ញា ជា ស្រីរ័ត្ន តែងតែបង្ហោះរូបភាពគូមើលទៅផ្អែមល្ហែម ហើយយល់ចិត្តគ្នាតែម្ដង។ ជាពិសេសអ្នកទាំងពីរ តែងឧស្សាហ៍ដឹកដៃគ្នាដើរកម្សាន្ត ដើម្បីបង្កើតអានុស្សាវរីយ៍រួមគ្នាជាញឹកញាប់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីភ្ជាប់ពាក្យបាន៣ឆ្នាំមកនេះ ថ្មីៗនេះតារាសម្ដែងលោក ស្រេន វុធថា បានប្រកាសថ្ងៃចូលរោងជ័យរបស់ខ្លួន គឺនឹងធ្វើឡើងនៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ។ ក្នុងនោះដែរ រូបលោកនឹងអនាគតភរិយាដ៏ស្រស់សោភា ក៏បានចែកលិខិតអញ្ជើញចូលរួមពិធីមង្គលការដល់ភ្ញៀវរួចរាល់ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក ស្រេន វុធថា
លោក ស្រេន វុធថា
លោក ស្រេន វុធថា
លោក ស្រេន វុធថា និងកញ្ញា ជា ស្រីរ័ត្ន
លោក ស្រេន វុធថា និងកញ្ញា ជា ស្រីរ័ត្ន
លោក ស្រេន វុធថា និងកញ្ញា ជា ស្រីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]