ថៃ៖ រយៈពេលជិតមួយឆ្នាំមកនេះ បន្ទាប់ពី ការចាកចេញគ្មានថ្ងៃត្រឡប់ របស់តារាសម្តែងស្រី Tangmo នៅក្នុងហេតុការណ៍ពីការធ្លា.ក់ទឹក នៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្សល់ត្រឹមទុក្ខសោក ទៅដល់មនុស្សជិតស្និទ្ធ និងអ្នកគាំទ្រទាំងឡាយ ដែលនៅតែមានក្ដីនឹករឭកចំពោះនាង។

ដោយឡែក ថ្មីៗ​នេះ មិត្ត​ជិត​ស្និទ្ធ​របស់ Tangmo ស្រាប់តែបានចេញទម្លាយ និងបានបង្ហាញឃ្លីបមួយក្នុង Tiktok នៅពេលទៅលេងផ្ទះនាងម្តងទៀត។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈវីដេអូមួយនេះ ក៏បានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងផ្ទះរបស់តារាស្រីរូបនេះ មើលឃើញទាំងរូបភាពកាលពីនៅក្មេងៗដ៏គួរឲ្យស្រលាញ់ណាស់ ព្រមជាមួយនឹងការបង្ហើបថា ផ្ទះមួយនេះ នៅមិនទាន់​លក់​ចេញនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញបែបនេះហើយ អាចនិយាយបាន ថ្វីត្បិតតែ រយៈពេលដែលបានកើតឡើងជិតមួយឆ្នាំមុនក៏ដោយ ប៉ុន្តែក្តីស្រលាញ់ និងអនុស្សាវរីយ៍ល្អៗ របស់តារា​ស្រី​ Tangmo នៅជាស្ថិតក្នុងចិត្តមិត្តដ៏ជិតស្និទ្ធរបស់នាង ព្រមទាំងហ្វេនៗ ដែលតែងតែចាំគាំទ្រនាងគ្រប់ពេល ផងដែរ៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Tangmo
Tangmo
Tangmo
ផ្ទះ Tangmo
ផ្ទះ Tangmo
ផ្ទះ Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]