ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ​ បានបញ្ចប់ទៅយ៉ាងជោគជ័យ និងសប្បាយរីករាយ ក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករនាទឹកដីតារារះនាទិសនារតី ខេត្តព្រះសីហនុកាលពីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

នេះគឺជាលើកទីមួយ ដែលមានការរៀបចំកីឡាររត់​ប្រណាំងបណ្តាក់ជាក្រុមឡើង នាំមកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក គួបផ្សំជាមួយទីតាំងរត់​​ដ៏ល្អឥត​ខ្ចះនៃឆ្នេរសមុទ្រ និងទិដ្ឋភាពតាមដងផ្លូវដ៏ស្រស់ត្រកាលនៃខេត្តព្រះសីហនុបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើន និងទាក់ទាញអ្នកចូលរួមប្រមាណ ​១០០០នាក់ មក​ពីគ្រប់​ទិសទិ រួមមានក្រុមសិល្បករ សិល្បការិនី ក្រុមអត្តពលិកមកពីស្ថាប័នប៉េតង់កម្ពុជា ក្រុមបាល់ទាត់​គីរីវង់ ក្រុមបាល់ទាត់ជម្រើសជាតិ ក្រុម​ការងារ​យុទ្ធនាការ Beyond The Games និងមន្ត្រីនៃរដ្ឋបាល​ខេត្តព្រះសីហនុ ព្រមទាំងមហាជន​ទូទៅជាច្រើន ដែល​ធ្វើការ​រត់បណ្តាក់ចេញពីចាប់រង្វង់មូលព្រះសិវៈ និងព្រះនាង​ឧមាវតី រហូតទៅ​ដល់​ទីលាន​​សម្តេចតេជោ មាន​រយៈ​​ចម្ងាយជាង​ ១៩គីឡូម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីបាន​រកឃើញក្រុមដែលប្រើរយៈពេលលឿនជាងគេចំនួន៣ក្រុម ដែលក្រុមទទួលបាន​ជ័យ​ជំនះ​​លេខ​មួយ​ប្រើរយៈពេលត្រឹម ១ម៉ោង ១១នាទី លេខ២ប្រើរយៈពេល ១ម៉ោង ១៣នាទី និងលេខ៣ ប្រើរយៈពេល​១ម៉ោង ១៨នាទី ក្នុងនោះក្រុមលេខ១ ទទួលបានប្រាក់លើកទឹកចិត្ត ចំនួន​២លាន​រៀល មេដាយមាស​ម្នាក់១​​ សម្រាប់​​រាល់​សមាជិកក្រុមទាំង៧ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៧កេស ក្រុមទី២ ទទួលបាន១លានរៀល មេដាយប្រាក់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៥កេស និងលេខ៣ ទទួលបានប្រាក់លើក​ទឹក​​ចិត្ត​​ចំនួន​​៥០ម៉ីនរៀល មេដាយសម្រឹតសម្រាប់រាល់សមាជិកក្រុមទាំងអស់ និង​ភេសជ្ជៈ​កីឡា វី-អាកទីវ ចំនួន ៣កេស។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះ​ផងដែរបានប្រសាសន៍ថា៖

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]