កូរ៉េខាងត្បូង៖ ទីភ្នាក់ងារទ្រនំរបស់តារសម្តែង Song Joong Ki បាននិយាយថា គូស្នេហ៍មួយគូនេះ គ្រោងនឹងរៀបចំពិធីមង្គលការមួយ ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។

រហូតមកដល់នៅថ្ងៃទី ៣០ ខែមករា Song Joong Ki ផ្ទាល់បានប្រកាសរៀបការជាមួយ Katy Louise Saunders តែម្តង ដោយក្នុង​លិខិត​របស់​លោក​ក៏​បាន​ប្រកាស​ថា​ពួក​គេ​បាន​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​រួច​ហើយ ហើយ​ប្រពន្ធ​របស់​លោក​ ក៏កំពុងមានកូនដំបូងរបស់អ្នកទាំងពីរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីសំបុត្រនោះ ភ្នាក់ងារ HighZium Studio របស់ Song Joong Ki បានបញ្ជាក់ពីសំបុត្ររបស់តារាសម្តែងថាជាការពិត ហើយគូស្នេហ៍គ្រោងនឹងរៀបចំពិធីមង្គលការនៅពេលក្រោយ ទោះបីជាគ្មានអ្វីត្រូវបានកំណត់ក៏ដោយ៕

សូមអបអរសារទរ ដ៏គូស្វាមីភរិយាថ្មីមួយគូនេះ!

សូមទស្សនារូបភាពខាងក្រោម៖

Song Joong Ki
Song Joong Ki
Song Joong Ki និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]