ភ្នំពេញ៖ នាឱកាសអបអរសាទរខួប ១៧៥ឆ្នាំ របស់ស្រាបៀរ កាសស៊្បែរ ស្រាបៀរ កាសស៊្បែរ បានរៀបចំពិធីអបអរសាទរដ៏អ៊ឹកអធឹកដល់ទៅ ៣លើក នៅទីតាំងផ្សេងគ្នា ដែលមានការចូលរួមពីសិល្បករ សិល្បការិនីជាច្រើនរូប រួមមានតារាចម្រៀង តារាភាពយន្ត ផលិតករភាពយន្ត តារាសម្តែង តារាម៉ូដែល DJ និង KOLs ល្បីៗ ដែលកំពុងមានប្រជាប្រិយភាព ជួបជុំគ្នាអបអរយ៉ាងសប្បាយរីករាយ ទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសា ជាមួយនឹងការក្រេបរសជាតិដ៏ជាប់ចិត្តរបស់ស្រាបៀរ កាសស៊្បែរ នៅភោជនីយដ្ឋាន OX Club, Topaz និង High Ground Sky Bar។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមបរិយាកាសអបអរដ៏សប្បាយរីករាយ កញ្ញា ពង្ស របៀប ប្រធានផ្នែកពាណិជ្ជសញ្ញាស្រាបៀរ កាសស្ប៊ែរ បានមានប្រសាសន៍ថា កញ្ញាមានក្តីរំភើបរីករាយណាស់ ដែលសិល្បករ-សិល្បការី បានផ្តល់កិត្តិយសចូលរួមអបអរសាទរ និងបង្កើតការចងចាំដ៏ល្អមិនអាចបំភ្លេចបាន នៅក្នុងថ្ងៃពិសេសនៃការអបអរសាទរខួប ១៧៥ឆ្នាំ នៃស្រាបៀរ កាសស្ប៊ែរ ដែលអាយុកាលនេះបានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ពីទំនុកចិត្តលើកេរ្តិ៍ឈ្មោះ គុណភាព និងរសជាតិរបស់ស្រាបៀរ កាសស៊្បែរ។

កញ្ញា បានបន្ថែមថា ដើម្បីអបអរខួប ១៧៥ឆ្នាំនេះ ស្រាបៀរ កាសស្ប៊ែរ ក៏បានបង្ហាញនូវកំប៉ុងរូបរាងថ្មី Limited-Edition ដែលរចនាឡើងជាពិសេស ពោរពេញដោយអត្ថន័យ ហើយស្រាបៀរ កាសស៊្បែរ តែងតែវិវឌ្ឍខ្លួនឲ្យរីកចម្រើនតាមពេលវេលា រហូតត្រូវបានគេស្គាល់ថាជា "ទំនងជាស្រាបៀរដ៏ល្អបំផុតនៅក្នុងពិភពលោក" និងទទួលបានទំនុកចិត្តទូទាំងពិភពលោក ចំពោះគុណភាព និងរសជាតិ។

ជាមួយគ្នានេះយើងក៏មានការចូលរួមជាពិសេសពីអ្នកជំនាញផលិតស្រាបៀរ លោក ជាវ សាកល របស់ក្រុមហ៊ុន ខេមប្រ៊ូវ ដោយលោកបានចែករំលែកនូវបទពិសោធន៍នៃការផលិតស្រាបៀរតាមស្តង់ដារ និងរៀបរាប់ពីប្រវត្តិ និងលក្ខណៈពិសេសនៃស្រាបៀរ កាសស៊្បែរ ដែលធ្វើឲ្យភ្ញៀវកិត្តិយសមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីដើមកំណើតកកើត ស្រាបៀរ កាសស៊្បែរ ក្នុងខ្សែសង្វាក់ផលិតកម្មយ៉ាងសម្រិតសម្រាំង ដើម្បីទទួលបាននូវរសជាតិស្រាបៀរដ៏ពិសេសសម្រាប់អតិថិជនទូទាំងពិភពលោក។

ស្រាបៀរ កាសស្ប៊ែរ ជាស្រាបៀរលំដាប់អន្តរជាតិ ដែលមានប្រភពពីប្រទេសដាណឺម៉ាក ជាម៉ាកស្រាបៀរដែលពិភពលោកមានការភ្ញាក់ផ្អើល និងទទួលស្គាល់ទៅលើគុណភាព និងរសជាតិដ៏ឆ្ងាញ់ ដែលធ្វើឲ្យគ្រប់គ្នាបានពិសារួចដកចិត្តមិនបាន។

បន្ទាប់ពីទទួលបានបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍របស់អ្នកជំនាញស្រាបៀរ សិល្បករក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន និងថ្លែងអំណរគុណដល់ស្រាបៀរ កាសស៊្បែរ ដែលបានរៀបចំកម្មវិធីដ៏ពិសេសនេះឡើង ដែលរាត្រីនោះ បានផ្តល់នូវការចងចាំដ៏ពិសេសសម្រាប់ភ្ញៀវកិត្តិយសគ្រប់គ្នា ជាមួយនឹងទិដ្ឋភាពស្និទ្ធស្នាលរាក់ទាក់  ហើយក៏មានការបង្ហាញសមត្ថភាពសម្តែងពិសេសទៅតាមជំនាញរបស់សិល្បករ ដែលធ្វើឲ្យបរិយាកាសកម្មវិធីទាំងមូលកាន់តែរីករាយ និងប្រព្រឹត្តទៅដោយជោគជ័យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]