កម្សាន្ត៖ អាចនិយាយបានថា គង់ ច័ន្ទណារីយ៉ា បវរកញ្ញា Miss Teen Global Cambodia និង ឆដា មុនីនាថ Little Miss Global Cambodia ជាយុវតីដំបូងគេដែលក្លាយជាបវរកញ្ញា តំណាងឲ្យកម្ពុជាទៅប្រកួតក្នុងកម្មវិធីទាំងពីរនេះ។ បើទោះបីម្នាក់ៗនៅវ័យក្មេងប៉ុន្តែសមត្ថភាព ទេពកោសល្យ និងចំណេះដឹងរបស់អ្នកទាំងពីរគឺល្អតែម្ដង។ មិនតែប៉ុណ្ណោះ បវរកញ្ញាទាំងពីរូបនេះ មានរូបសម្ផស្សស្រស់ស្អាត ព្រមទាំងរូបរាងទាក់ទាញទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីគ្រងតំណែង Miss Teen Global Cambodia និងLittle Miss Global Cambodia មិនថា គង់ ច័ន្ទណារីយ៉ា និង ឆដា មុនីនាថ ពិតជាខំប្រឹងប្រែង ពង្រឹងសមត្ថភាពខ្លួនរួចជាស្រេច។ ជាមួយគ្នានេះដែរ បវរកញ្ញាទាំងពីររូបនេះ នឹងគ្រោងចេញដំណើរទៅប្រទេសម៉ាឡេស៉ី នៅថ្ងៃទី ០២ខែ កុម្ភៈឆ្នាំ ២០២៣ ដើម្បីយកទៅប្រកួតលើឆាកអន្តរជាតិឆាប់ៗនេះ។
តួយ៉ាង បើក្រឡេកទៅមើល ឈុតតំណាងជាតិ ដែលបវរកញ្ញាទាំងពីររូបនេះវិញ ឈុតមើលទៅពិតជាប្រណីត ស្រស់ស្អាត និងមានអត្ថន័យទៀតផង។ ដោយឈុតតំណាងជាតិរបស់ គង់ ច័ន្ទណារីយ៉ា មានឈ្មោះ «សន្តិអប្សររង្សី ឬ The Mother of Peace » មានន័យថា (កុលស្ត្រីនៃសន្តិភាព)
សន្តិភាពពិតជាមានតម្លៃណាស់សម្រាប់ប្រទេសក្នុងសកលលោកទាំងអស់ ព្រោះមានសុខសន្តិភាព ទើបពិភពលោកមានសេចក្តីសុខ។ ការចេះស្រឡាញ់គ្នា សាមគ្គីគ្នាគឺជាអ្វីដែលមនុស្សជាតិត្រូវការ ដូចនេះឈុត សន្តិអប្សររង្សី រចនាឡើងក្នុងគោលបំណងដឹងគុណនូវរចនាឡើងក្នុងគោលបំណងរំលឹកនឹកគុណដល់បុព្វនារីក្លាហានគ្រប់ជំនាន់ក្នុងសកលលោកដែលបានតស៊ូស្វែងរកសុខសន្តិភាពឱ្យមនុស្សជាតិទាំងមូលលើផែនដី។ ដោយឡែក សម្រាប់តួឈុតនៃនាងកញ្ញាក៏បានរចនាឡើងពីការរួមបញ្ចូលគ្នានូវទម្រង់សិល្បៈខ្មែរបុរាណលាយសម័យដោយបានបង្ហាញពីស្រីអប្សរដែលជាដួងព្រលឹងរបស់ខ្មែរ តំណាងឱ្យកុលស្ត្រីខ្មែរពោរពេញដោយចរិយាសម្បត្តិល្អប្រពៃ និង រូបឆោមលោមពណ៌ល្អគាប់នេត្រាស្រឡាញ់នូវសុខសន្តិភាព មិនប្រាថ្នាការបៀតបៀនអ្នកដទៃ។ម៉្យាងវិញទៀតឈុតនេះក៏ជាសារពាំនាំថា ស្ត្រីក៏ជាកម្លាំងចលករមួយជំរុញឱ្យមានការរីកចម្រើនក្នុងសង្គមផងដែរ ដូចនេះស្ត្រីគួរតែត្រូវបានឱ្យតម្លៃខ្ពស់ និង លើកតម្តើងឱ្យទទួលបានសមភាពយេនឌ័រលើសកល៕ គូសរូបដោយ៖ មាស វ៉ាន់មុន្នីពេជ្រ រចនា និងដំឡើងដោយ៖ ក្រុមស្រមោល Fashion & Creative ថតរូបដោយ៖ មយូរ៉ាហ្គោល ស្ទូឌីយោ - Myuragoldstudio ផាត់មុខដោយ ៖ Phanith Cool
តួយ៉ាង បើនិយាយដល់ឈុតតំណាងជាតិ ឆដា មុនីនាថ មានឈ្មោះ «ឧទ្ទិសវារី បទ្មមុខី បទីបសិរី» ឧទ្ទិសវារី: ការឧទ្ទិស ឬ ការដឹងគុណដល់ព្រះគង្គារ ឬ ព្រះម៉ែគង្គា។ បទ្មមុខី: ទេវីដែលមានព្រះភ័ក្រ្កស្រស់ដូចផ្កាឈូក។ បទីបសិរី: (បទីបគឺជាពាក្យភាសាបាលី) ប្រទីបដែលនាំមកសិរីសួស្ដី ឬ ភាពសុខសាន្ត។ ខ្មែរយើងហៅថាចង្កៀងតូចៗ ដែលឥតកែវលំផូងថា: អុជប្រទីប ពន្លឺប្រទីបប្លុងៗ។ប្រដាប់ធ្វើជាគ្រោងឬជារូបផ្សេងៗ ដាក់លើទូកលាត ឬលើក្បួន អុជបំភ្លឺព្រោងព្រាតបណ្តែតលើទឹកដែលហៅថា បណ្តែតប្រទីប។ប្រជាជនខ្មែរមានជំនឿថាការបណ្តែតប្រទីបគឺជាការឧទ្ទិសដល់ព្រះម៉ែគង្គាដែលជាមាតានៃទឹក និងបណ្ដេញគ្រោះចង្រៃផ្សេងៗឲហូរទៅតាមទឹកអោយអស់។ ប្រវត្តិប្រទីបនេះមានអាយុកាលយូរលុងណាស់មកហើយជាពិសេសក៏បានរំលេចនៅលើសិលាចារឹកខ្មែរជាច្រើនជំនាន់មកផងដែរ។ ឆ្នៃឈុតដោយ @Piseth Rithysa ជំនួយការឈុត Ly Seavlang គូររូបដោយ ឆុង លីហេង(Heng Ch) makeup by @Chhann Pothy៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]